អ៊ិត ស្រី​ពី​ន ចង់​បោះបង់​ក្រោយពី​ធ្វើ​មិនបាន​សម្រេច​

6 Videos

តារាចម្រៀងយេយេដែលបានចាកចេញពីស្រុកកំណើតទៅរស់នៅជាមួយស្វាមីឯទឹកដីសហរដ្ឋអាមេរិក អ្នកនាង អ៊ិត ស្រីពីន ឥឡូវនេះនាងកំពុងតែខិតខំហ្វឹកហាត់ដើម្បីឱ្យមានរូបរាងស្រ ឡូនស្រស់ស្អាត ជាពិសេសនាងចង់ឱ្យមានចង្កេះតូច តែជាលទ្ធផល គឺមិនបានដូចបំណងនោះ ទេ បើទោះនាងបានព្យាយាមហាត់ប្រាណអស់រយៈពេលពីរខែមកហើយក៏ដោយ ។

P9

អ៊ិត ស្រី​ពី​ន ចង់​បោះបង់​ក្រោយពី​ធ្វើ​មិនបាន​សម្រេច​

នាងបានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាងដោយភ្ជាប់មកជាមួយរូបថត បង្ហាញពីចង្កេះ និង រូបរាងផងនោះថា “ហាត់ប្រាណពីរខែហើយ ព្រោះចង់បានចង្កេះតូច តែហា ត់យូរទៅចង្កេះត្រង់ទៅៗ ហើយក្បាលពោះក៏គ្មានសាច់ដុំទៀត គិតចង់ឈប់ហាត់ហើយ” ។

អ៊ិត ស្រី​ពី​ន ចង់​បោះបង់​ក្រោយពី​ធ្វើ​មិនបាន​សម្រេច​

សូមរំឭកផងដែរថា អតីតតារាចម្រៀងល្បីឈ្មោះប្រចាំក្រុមរៃមាស អ្នកនាង អ៊ិត ស្រីពីន បានសាងសុភមង្គលជាមួយបុរសខ្មែររស់នៅសហរដ្ឋអាមេរិក ដោយបង្កើតបានកូនស្រីសំណព្វ ចិត្តម្នាក់ ។ ក្រោយមកនាងបានមកយកកូនប្រុស-ស្រីរបស់នាងដើម្បីទៅរស់នៅសហរដ្ឋអាមេរិក ជុំគ្នាទាំងអស់តែម្តង ។

អ៊ិត ស្រី​ពី​ន ចង់​បោះបង់​ក្រោយពី​ធ្វើ​មិនបាន​សម្រេច​

បច្ចុប្បន្ននេះតារាចម្រៀងអ្នកនាង អ៊ិត ស្រីពីន ទោះជាមានកូន ៣ នាក់រួចមកហើយក៏ ដោយតែសម្រស់របស់នាងនៅតែស្រស់ស្អាតមិនចាញ់ក្រមុំនោះឡើយ ។ នាងត្រូវបានគេស្គាល់តាមរយៈការចូលច្រៀងនៅក្នុងផលិតកម្មក្រៅស្រុក ក្រៅពីនេះ អ៊ិត ស្រីពីន ត្រូវទស្សនិកជនស្គាល់តាមរយៈការបង្ហើរសំនៀង និង ក្បាច់រាំរបស់នាងនៅក្នុងក្រុមរៃមាស តោមាស ផងដែរ ។

អ៊ិត ស្រី​ពី​ន ចង់​បោះបង់​ក្រោយពី​ធ្វើ​មិនបាន​សម្រេច​

កាលពីអំឡុងឆ្នាំ ២០១០ អ៊ិត ស្រីពីន បានចាកចេញទៅរស់នៅឯទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីនាងបានជួបស្នេហ៍ថ្មីជាមួយអាណិកជនម្នាក់ដែលមានមុខរបរជាថៅកែហាងមាសមួយកន្លែងនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ហើយរហូតមកដល់សព្វថ្ងៃនេះគ្រួសាររបស់នាងមានសុភមង្គល ណាស់ ៕ យ៉ានុ