ទីក្រុង ​ប៊ូសាន​ បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ មកព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ​

ទីក្រុង ​ប៊ូសាន​ បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ មកព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ​

ភ្នំពេញ​ ៖ ក្នុង​ឱកាស​ដឹកនាំ​ប្រតិភូ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ទីក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ មក​ជួយ​ពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ លោក ​Roy Alok អគ្គលេខាធិការ មូលនិធិ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ប៊ូសាន បាន​ជួប​សំណេះសំណាល​ជាមួយ​លោក ត្រាក់​ថៃ សៀង អភិបាលរង​រាជ​ធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃ​ទី​១២​កក្កដា។​

ភាគី​ទាំង​២​បាន​លើក​ឡើង​ពី​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​រវាង​រាជធានី​ភ្នំពេញ និង​ទីក្រុង ប៊ូសាន​ដែល​តែង​បាន​ធ្វើឡើង​តាមរយៈ​ការ​បញ្ជូន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​មក​ជួយ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​មិន​គិត​ថ្លៃ។ ការ​រឹត​ចំណងមិត្តភាព​តាមរយៈ​វិស័យ​វប្បធម៌​,​សប្បុរសធម៌ ,​អប់រំ​ជាដើម​ដែល​តែង​បាន​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ​ក្នុង​រាជធានី​ភ្នំពេញ។

លោក ​Roy Alok បាន​ជម្រាប​ជូន​ថា អស់​រយៈពេល​៤​ថ្ងៃ​មក​ហើយ​ដែល​ក្រុម​គ្រូពេទ្យ​របស់​លោក​បាន​ចុះទៅពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ជើង​ឯក​,​និង​នៅ​មណ្ឌល​សុខភាព​ពងទឹក​ក្នុង​ខណ្ឌ​ដង្កោ ​គឺ​ព្យាបាល​ដោយ​ឥតគិតថ្លៃ។

នៅ​ថ្ងៃ​ទី​១៤​កក្កដា ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ទីក្រុង ​ប៊ូសាន ​នឹង​បន្ត​មក​ជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​នៅ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ផង​ដែរ។

ជា​កម្មវិធី​បន្ត នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦​ដដែល លោក ​ត្រាក់ ថៃសៀង អភិបាល​រង​រាជធានី​ភ្នំពេញ​ក៏បាន​អញ្ជើញ​ទទួលទាន​អាហារ​ពេល​ល្ងាច​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទីក្រុង​ប៊ូសាន នៃ​សាធារណរដ្ឋ​កូរ៉េ​នេះ​នៅ​សណ្ឋាគារ​ជូ​លី​ណា​បន្ត​ទៀត​ផង​ដែរ​៕​