ក្មេង​កំព្រា​បីនាក់់ ឪពុក​ស្លាប់​ចោល ៤-៥ ​ថ្ងៃ មិនដឹងត្រូវ​យក​សព​ទៅណា​

6 Videos


អ្នកភូមិក្នុងស្រុកអូរយ៉ាដាវ មានការភ្ញាក់ផ្អើល និង នាំគ្នាសម្រកទឹកភ្នែក អាសូរដល់ក្មេងកំព្រា ៣នាក់ បងប្អូន ក្រោយពេលដឹងថា ឪពុកឈឺធ្ងន់អត់លុយទិញថ្នាំលេប ក៏ស្លាប់ចោលនៅក្នុងខ្ទមឡើងហើមស្អុយ រយៈពេលបួនប្រាំថ្ងៃមកហើយ មិនដឹងជា យកសពទៅណា ។

P9

ក្មេង​កំព្រា​បីនាក់់ ឪពុក​ស្លាប់​ចោល ៤-៥ ​ថ្ងៃ មិនដឹងត្រូវ​យក​សព​ទៅណា​

នៅរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ នេះ ប្រជាពលរដ្ឋក្នុងភូមិ ប៉ក់ញៃ ឃុំ ប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី បាននាំគ្នាផ្អើលឈូឆរទៅមើលសាកសពស្អុយរលួយក្នុងខ្ទមដាច់ស្រយាលឆ្ងាយពីភូមិ ព្រមទាំងនាំគ្នាចេញមកឈរតាមដងផ្លូវដើម្បីបក់ដៃហៅអ្នកធ្វើដំណើរតាមផ្លូវឱ្យជួយចូលបុណ្យដល់សពបុរសម្នាក់ដែលបានលាចាកលោកចោលកូនតូចៗឱ្យនៅកំព្រា ៣ នាក់ ឱ្យនៅកណ្ដោចកណ្តែងគ្មានទីពឹង ។

ក្មេង​កំព្រា​បីនាក់់ ឪពុក​ស្លាប់​ចោល ៤-៥ ​ថ្ងៃ មិនដឹងត្រូវ​យក​សព​ទៅណា​

បុរសដែលស្លាប់នោះមានឈ្មោះ ស៊ិន បូរ៉ា អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិ កូនធ្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រពន្ធឈ្មោះ សាន សុខុម ទើបតែស្លាប់បានប្រហែល ៥ ទៅ ៦ ខែមុន ។ ពេលនេះឪពុកស្លាប់ចោលទៀត បន្សល់កូនកំព្រា ៣ នាក់ កូនបងឈ្មោះ រ៉ា សាន ប្រុស អាយុ ១៣ ឆ្នាំ កូនទី ២ ឈ្មោះ រ៉ា វិត ស្រី អាយុ ១១ ឆ្នាំ និង កូន ទី ៣ ឈ្មោះ រ៉ា ស្រីម៉ៅ អាយុ ៧ ឆ្នាំ ។

ក្មេង​កំព្រា​បីនាក់់ ឪពុក​ស្លាប់​ចោល ៤-៥ ​ថ្ងៃ មិនដឹងត្រូវ​យក​សព​ទៅណា​

ទើបតែរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ នេះ ប្រជាពលរដ្ឋដើររកផ្សិតក៏បានប្រទះឃើញក្មេង ៣ នាក់ អង្គុយទទូតង់ ហើយជិតនោះប្រមាណជា ២០ ម៉ែត្រ មានខ្ទមប្រក់តង់មួយ ពួកគាត់ក៏សួរទៅក្មេងៗទាំងបីនាក់នោះថា ហេតុអីបានជាមកទទូរតង់នៅទីនេះ ហើយខ្ទមប្រក់តង់មួយ ទៀតជា ខ្ទមអ្នកណា ទើបក្មេងទាំងនេះប្រាប់ថា ឪពុកគេឈឺស្លាប់នៅក្នុងខ្ទម បួនប្រាំថ្ងៃហើយ ទើបគេនាំប្អូនមកអង្គុយទទូរតង់នៅទីនេះ ពួគគេមិនដឹងយកសពឪពុកទៅណាទេ ។

បើសប្បុរសជនមានចិត្តធម៌ សូមទាក់ទងតាមរយៈលេខទូរស័ព្ទៈ.12.07.2016 ៕

                                                                                             សុថាត់