​ឈឺ​ធ្មេញ​? លើក​ក្រោយ សាកល្បង​វិធី​នេះ​មើល​

​ឈឺ​ធ្មេញ​? លើក​ក្រោយ សាកល្បង​វិធី​នេះ​មើល​


​ឈឺ​ធ្មេញ​? លើក​ក្រោយ សាកល្បង​វិធី​នេះ​មើល​

១. ព្យាយាម​លាង​សម្អាត​មាត់ ដោយ​ប្រើ​ទឹកស្អាត ពីព្រោះ ការធ្វើ​បែប​នេះ អាច​កម្ចាត់​កម្ទិច​អាហារ ដែល​នៅ​ជាប់​ធ្មេញ ដែល​ជា​ហេតុ​បង្ក​មេរោគ​ដល់​ធ្មេញ​។ ហើយ​វា​ក៏​អាច​កាត់បន្ថយ អាការៈ​ហើម​ធ្មេញ​ផង​ដែរ​។​

២. ដាក់​ទឹកកក នៅលើ​ធ្មេញ​ដែល​ឈឺ ដើម្បី​បំបាត់​ការ​រលាក និង​ធ្វើឲ្យ​អញ្ចាញ​មានសំណើម​។​

៣. ចូរ​ខ្ពុរមាត់ ជាមួយនឹង​ទឹកអំបិល ដោយ​គ្រាន់តែ​ដាក់​អំបិល​មួយ​ស្លាបព្រា ទៅក្នុង​ទឹក​មួយ​កែវ រួច​យកមក​ខ្ពុរ​មួយសន្ទុះ ទើប​លាង​មាត់​ចេញ​ជា​ការ​ស្រេច​។​

៤. កុំ​ញ៉ាំ​អាហារ​មាន​រសជាតិ​ហឺ​រ ជូរ និង​កាហ្វេ​ជាដើម​។​

៥. ប្រទាល​កន្ទុយក្រពើ អាច​បន្ថយ​រលាក ដូច្នេះ វា​ក៏​អាច​បំបាត់​ការឈឺចាប់​ដែរ​។ ចូរ​លា​បជែល​របស់​វា ទៅលើ​ធ្មេញ​របស់​អ្នក​។​

​ប្រសិនបើ​អ្នក​មិន​បាត់ ឬ​កាន់តែ​ឈឺ​ខ្លាំង សូម​ប្រញាប់​ទៅ​ជួប​ទន្តពេទ្យ ដើម្បី​ពិនិត្យ និង​ទទួល​ការព្យាបាល​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។