​រក​ឃើញ​អត្រា​​ប្រជាជន​សិង្ហបុរី​​លែងលះ​​​គ្នា​​​​ច្រើន​​ជាង​​រៀបការ

​​ចំនួន​ប្ដី​ប្រពន្ធ​​​​ជនជាតិ​សិង្ហបុរី​​​​​ច្រើន​​ឡើង​ៗ​ ​បាន​​សម្រេច​ចិត្ត​លែងលះ​គ្នា ខណៈ​​​​​ចំនួន​​​​​​អ្នក​រៀបការ​​​​​​​កាន់​តែ​តិច​ទៅ​ៗ​។ ​នេះ​​បើ​យោង​​តាម​ទិន្នន័យ​​​​​ស្ថិតិ​នាយកដ្ឋាន Singstate បាន​​ផ្សព្វ​ផ្សាយ​​ឲ្យ​ដឹង​​នៅ​​ថ្ងៃ​​ពុធ​​​ទី​ ១៣​កក្កដា​នេះ។

 

​រក​ឃើញ​អត្រា​​ប្រជាជន​សិង្ហបុរី​​លែងលះ​​​គ្នា​​​​ច្រើន​​ជាង​​រៀបការ

 

ចំនួន​​​អ្នក​​លែង​លះ​​គ្នា​ និង​​ផ្ដាច់​​សម្ពន្ធភាព​ប្ដី​ប្រពន្ធ ​បាន​កើត​​ឡើង​ ២,៩% ​​ ​គឺ​​ចំនួន​​ ៧​៥២២​​គូ ​​​មាន​អត្រា​ខ្ពស់​ជាង​​​​ឆ្នាំ​​​មុន​​ ដែល​មាន​ត្រឹម​ ៧ ៣០៧​​​គូ​​ប៉ុណ្ណោះ។ ចំណែក​​​ចំនួន​​​​​​​​​អ្នក​រៀបការ​​​​​​​សរុប​​​មាន​ចំនួន​ ២៨ ៣២២​គូ ​​​​ធ្លាក់​​ចុះ​​ពី​​​​​​ ២៨ ៤០៧​​គូ​ កាល​ពី​ឆ្នាំ​ ២០១៤។

 

​ចំនួន​អាពាហ៍ពិពាហ៍​បែប​សាសនា​​​​ឥស្លាម ​​បាន​កើន​ឡើង​​​ពី​​ ៥​៥៤៤​គូ​ ​ដល់​ ៥៧៧៨​គូ ដែល​​បាន​​ចូល​រួម​ជួយ​​​កាត់​បន្ថយ​​ការ​ធ្លាក់​ចុះ​​​នៃ​ចំនួន​​អាពាហ៍ពិពាហ៍​​ប្រជាជន​​រៀប​ការ​ទូទៅ​​ពី​ ​២២ ៨៦៣ ​​​​នៅ​ត្រឹម​ ២២ ៥៤៤​គូ។​​​​​​​​​​

 

​​ការ​លែង​លះ​​ទៀត​សោត​ ​ចាប់​ពី​​ឆ្នាំ ២០០៥ ដល់​ ២០១៥ ​​​​​​​កើត​មាន​ច្រើន​​​​ចំពោះ​​ប្ដី​ប្រពន្ធ​​​ចំណាស់​ៗ​​​​​​​​​​ជាមធ្យម​​​​បុរស​​​អាយុ​ ៤២,៩​​ឆ្នាំ​ ​​កើន​​ពី​ ៣៩,១​ឆ្នាំ និង​​ស្ត្រី​​ ៣៨,៨​​ឆ្នាំ​កើន​ពី​​ ៣៤,៤​ឆ្នាំ​​។ ​​​​បើ​និយាយ​ពី​ភាគ​រយ​​​បុរស​លែង​លះ​វិញ​គឺ​កើន​ពី​​ ៣០% ទៅ​ ៤២,៤% ​និង​​ស្ត្រី​​ ២០,១%​ ទៅ​​​ ២៧,៥%​​ ​ក្នុង​​​ឆ្នាំ​ដូច​គ្នា​ខាង​លើ​៕

 

​រក​ឃើញ​អត្រា​​ប្រជាជន​សិង្ហបុរី​​លែងលះ​​​គ្នា​​​​ច្រើន​​ជាង​​រៀបការ

 

 

ប្រែ​សម្រួល​៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia​​