ក្តៅៗ! Chelsea ​​ប្រជែង​ឈ្នះ​ក្លឹប​ចិន ទិញ​បាន​ Kante ពី​​ Leicester

ក្លឹប​តោ​ខៀវ​ Chelsea ​​បាន​ព្រមព្រៀង​តម្លៃ​ជាមួយ​ក្លឹប​​ Leicester City ​​២៩​លាន​ផោន​ (៣៨,៣៦​លាន​ដុល្លារ) ​ហើយ​ ដើម្បី​នាំ​យក​ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង​ N’Golo Kante​ ទៅ​កាន់​កីឡដ្ឋាន​ Stamford Bridge។

 

ក្តៅៗ! Chelsea ​​ប្រជែង​ឈ្នះ​ក្លឹប​ចិន ទិញ​បាន​ Kante ពី​​ Leicester

N’Golo Kante ខ្សែ​បម្រើ​ជម្រើស​ជាតិ​បារាំង

 

Kante​ ​បាន​បង្ហាញ​​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​រដូវ​កាល​មុន​ ដែល​ជួយ​ឲ្យ​​ក្រុម​ Leicester លើក​ពាន​ Premier League ​​ហើយ​កន្លង​មក​ក៏​ធ្លាប់​ត្រូវ​ក្លឹប​យក្ស​អេស្ប៉ាញ​ Real Madrid និង​ PSG​ ចង់​បាន​ផង​ដែរ ខណៈ​ដែល​ក្លឹប​ចិន​ Shanghai SIPG ​បាន​ដេញ​ថ្លៃ​២២​លាន​ផោន​រួច​ម្ដង​ហើយ​ តែ​ក្រុម​កញ្ជ្រោង​ខៀវ​បដិសេធ។

 

ក្តៅៗ! Chelsea ​​ប្រជែង​ឈ្នះ​ក្លឹប​ចិន ទិញ​បាន​ Kante ពី​​ Leicester

 

បើ​តាម​សារព័ត៌មាន​បារាំង​ Le Parisien ​បាន​ឲ្យ​ដឹង​អម្បាញ់មិញ​ថា Chelsea ​​បាន​ដេញ​ថ្លៃ​ ២៩​លាន​ផោន​​ ហើយ​ក្លឹប​ Leicester ​បាន​ព្រម​លក់​ហើយ។ ដូច្នេះ​ Kante នឹង​ក្លាយ​ជា​កីឡាករ​ទី​ថ្មី​ទី​២ ក្រោម​​ការ​ដឹក​នាំ​របស់​អ្នកចាត់ការ​ថ្មី​ Antonio Conte ​បន្ទាប់​ពី​ការ​មក​ដល់​របស់​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ Michy Batshuayi ​តម្លៃ​​៣៣​លាន​ផោន​ ពី​ក្លឹប​ Marseille ​កាល​សប្ដាហ៍​មុន៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ TheSun