យូ អៀងណា ធ្វើ​ការ​ខុស​ជំនាញ​ បាន​ប្រាក់​ខែ​​ជិត​ខ្ទង់​ពាន់​ដុល្លារ​

ការធ្វើការខុសជំនាញសិក្សា ធ្វើឲ្យអ្នកខ្លះយល់ថាខាតបង់ពេលវេលានិងលុយកាក់ថ្លៃបង់សាលា។ ប៉ុន្តែសម្រាប់កញ្ញា យូ អៀងណា អតីតនិស្សិតសាលា PNC ជំនាញ Network និងបច្ចុប្បន្នកំពុងបម្រើការនៅក្រុមហ៊ុនបច្ចេកវិទ្យាឯកជនក្នុងស្រុក និយាយថា សម្រាប់កញ្ញា ការធ្វើការខុសជំនាញផ្តល់ផលប្រយោជន៍ច្រើនទៅវិញ។

យូ អៀងណា ធ្វើ​ការ​ខុស​ជំនាញ​ បាន​ប្រាក់​ខែ​​ជិត​ខ្ទង់​ពាន់​ដុល្លារ​

ហ៊ានអះអាងដូច្នេះ ដោយសារអៀងណា យល់ថា ការធ្វើការខុសជំនាញអាចឲ្យបុគ្គលខ្លួនឯងរៀនអ្វីថ្មីៗមិនដដែលៗ។ អ្នកអាចរៀនសូត្រពីការងារផ្សេងៗ ដើម្បីជាទុនសម្រាប់បម្រើផលប្រយោជន៍ថ្ងៃក្រោយ ជាពិសេសបើចង់បើកជំនួញផ្ទាល់ខ្លួន។

ជាក់ស្ដែង អៀងណា ផ្ទាល់ ថាក្រោយពីបញ្ចប់ការសិក្សារយៈពេលពីរឆ្នាំផ្នែក Network នៅសាលា PNC ខ្លួន បានចូលធ្វើសាស្ត្រាចារ្យបង្រៀនផ្នែក Network នៅសាលា PNC តែម្តង។ រហូតឆ្នាំ ២០១៤ ក៏លាឈប់ពីអាជីពជាគ្រូ IT មកចូលបម្រើការផ្នែក Network នៅក្រុមហ៊ុនឯកជនក្នុងក្រុងភ្នំពេញ បានប្រាក់ខែតែ ១៥០ដុល្លារប៉ុណ្ណោះ។

អៀងណា បញ្ជាក់ថា ព្រោះចង់បានអ្វីថ្មីៗហើយណាមួយការងារខាង Network  លំបាកសម្រាប់កញ្ញាជានារី ទើបសុំផ្លាស់មកផ្នែកគ្រប់គ្រងខាង Product ហើយបន្តទៀតគឺផ្នែក Pre Sale រហូតមកដល់ពេលបច្ចុប្បន្ន ដោយទទួលប្រាក់ខែជិតខ្ទង់ពាន់ដុល្លារ។

តំណែងទាំងប៉ុន្មានដែលបានដូរកន្លងមកនេះ ត្រូវមានមូលដ្ឋានគ្រឹះផ្នែក IT ខ្លះដែរ ទើបងាយស្រួលក្នុងការធ្វើការ ពិសេសការងារផ្នែក Pre Sale ខាងប្រឹក្សាដល់អតិថិជន ឲ្យទិញផលិតផលខ្លួន (ផលិតផលទាក់ទង IT)។ នេះបើតាមការបញ្ជាក់របស់ អៀង ណា។

អតីតនិស្សិត Network រូបនេះ ថា ខ្លួនពេញចិត្តនូវអ្វីដែលបានផ្លាស់ប្តូរ ព្រោះអ្វីៗទាំងនេះធ្វើឲ្យខ្លួនរីកចម្រើន។ មិនត្រឹមតែចេះផ្នែក IT ទេ តែអៀងណា ក៏ទទួលបានចំណេះផ្នែកធ្វើជំនួញដែរ។

អនាគតបើមានលទ្ធភាព អៀងណា នឹងបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកផ្តល់សេវាកម្ម ដោយបច្ចុប្បន្នកំពុងរៀនសូត្រពីការងាររបស់ខ្លួនបណ្ដើរៗ៕

ប្រភព៖ sabay

  • យូ អៀងណា ធ្វើ​ការ​ខុស​ជំនាញ​ បាន​ប្រាក់​ខែ​​ជិត​ខ្ទង់​ពាន់​ដុល្លារ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: