របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០១៦៖ អ្នកស្លាប់ភាគច្រើនជាអ្នកបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព

(ភ្នំពេញ)៖ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០១៦ របស់នាយកដ្ឋាននគរបាលចរាចរ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅរយៈពេល ៦ខែកដើមឆ្នាំនេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន៩១៩នាក់ ថយចុះ៩.៨ភាគរយបើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០១៥ ដែលស្លាប់រហូតដល់១០១៩នាក់។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង៩១៩នាក់នោះ ភាគច្រើនស្លាប់ដោយជិះម៉ូតូ ដែលក្នុងនោះមិនមានពាក់ មួកសុវត្ថិភាព ក្នុងពេលបើកបរ៖ «អ្នកស្លាប់ភាគច្រើនជិះម៉ូតូ មានចំនួន៦៥៩នាក់ ស្មើនឹង៧៣ភាគរយនៃអ្នកស្លាប់សរុប ក្នុងនោះមិនពាក់មួកសុវត្ថិភាពចំនួន៥៣២នាក់ ស្មើនឹង៨០ភាគរយ»

ដោយឡែកចំនួនអ្នករងរបួសវិញ នៅ៦ខែដើមឆ្នាំនេះ មានចំនួន៣៣០៩នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១៩៥៨នាក់ និងរបួសស្រាល ១៣៥១នាក់ ចំនួននេះមានការថយចុះ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន ដែលមានអ្នករងរបួសរហូតដល់៣៧៦០នាក់។

បើតាមរបាយការណ៍មូលហេតុ ដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ កើតឡើងភាគច្រើនដោយសារ ការបើកបរលឿន មិនប្រកាន់ស្តាំ ស្រវឹង មិនគោរពសិទ្ធិ វ៉ាជែង បត់ កត្តាយានយន្ត និងងងុយដេកជាដើម៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត