“​ពុល​ថ្នាំ ឬ​ចំណី​” ត្រូវធ្វើ​សង្គ្រោះ​បឋម យ៉ាងដូចម្ដេច​?

“​ពុល​ថ្នាំ ឬ​ចំណី​” ត្រូវធ្វើ​សង្គ្រោះ​បឋម យ៉ាងដូចម្ដេច​?

• ពុលដោយការលេប ៖ ត្រូវយកអ្វីដែលសេសសល់ នៅក្នុងមាត់របស់ជនរងគ្រោះចេញ។ បើសង្ស័យថា ពុលថ្នាំសម្អាតផ្ទះ ឬសារធាតុគីមីផ្សេងៗទៀត ត្រូវអានស្លាកសញ្ញានៅលើដប និងធ្វើតាមសេចក្តីណែនាំ សម្រាប់ការពុលដោយចៃដន្យ។

• ពុលនៅលើស្បែក ៖ ត្រូវដោះសម្លៀកបំពាក់ ដែលបានប៉ះពាល់ ដោយប្រើស្រោមដៃ ហើយលាងជម្រះស្បែកពី ១៥ ទៅ ២០ នាទី ដោយប្រើប្រាស់ទឹកហូរ។

• ពុលនៅក្នុងភ្នែក ៖ ត្រូវលាងសម្អាតភ្នែក ជាមួយទឹកត្រជាក់ ឬក្តៅឧណ្ណៗ រយៈពេល ២០ នាទី ឬរហូតដល់ក្រុមសង្គ្រោះបានមកដល់។

• ពុលដោយការស្រូប ៖ ត្រូវដាក់ជនរងគ្រោះ នៅក្នុងកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ តាមដែលអាចធ្វើបាន។

• បើជនរងគ្រោះក្អូត ត្រូវផ្អៀងក្បាលទៅម្ខាង ដើម្បីទប់ស្កាត់ការឈ្លក់។

• ចាប់ផ្តើមចលនាបេះដូង បើជនរងគ្រោះ បាត់សញ្ញាជីវិត ដូចជា ចលនា ការដកដង្ហើម ឬក្អកជាដើម។

• ត្រូវប្រមូលដបថ្នាំគ្រាប់ កញ្ចប់ ឬធុង ជាមួយស្លាកសញ្ញាសម្គាល់ និងព័ត៌មានផ្សេងៗទៀត អំពីការពុល ហើយផ្ញើវា ជាមួយក្រុមរថយន្តសង្គ្រោះបន្ទាន់ផងដែរ៕

ប្រភព៖ iknow

  • “​ពុល​ថ្នាំ ឬ​ចំណី​” ត្រូវធ្វើ​សង្គ្រោះ​បឋម យ៉ាងដូចម្ដេច​?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:សុខភាព
Tags: