ងួន ចាន់​ដេវីដ មិន​អស់សង្ឃឹម​

6 Videos


កាលពីពេលថ្មីៗនេះ តារាចម្រៀងល្បីៗនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅប្រទេសកូរ៉េ ដើម្បីធ្វើការប្រគំតន្ត្រីដែលក្នុងនោះក៏រួមមានតារាចម្រៀងរ៉េបដ៏ល្បីនៃផលិតកម្មរស្មីហង្សមាស លោក ងួន ចាន់ដេវីដ ផងដែរ ។

P9

ងួន ចាន់​ដេវីដ មិន​អស់សង្ឃឹម​

ម្ចាស់បទ «រាំញីកែងជើង» បានធ្វើឲ្យកេរ្តិ៍ឈ្មោះខ្លួនមានភាពល្បីល្បាញយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែរូបគេអាចបកស្រាយចម្រៀងបានយ៉ាងល្អ ជាពិសេសថែមទាំងចេះនិពន្ធបទភ្លេងថ្មីទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនកោតសរសើរយ៉ាងខ្លាំង ។ យ៉ាងណាក្តី ទោះបីជារូបគេកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េក៏ពិតមែន រូបគេក៏បានបង្ហោះសារនឹករឭក ថ្លែងអំណរគុណ និង លើកទឹកចិត្តខ្លួនឯងលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «មិនថាមានរឿងអ្វីទេ ខ្ញុំត្រូវតែបន្តដំណើរទៅមុខ ដើរយឺតដើរលឿនមិនសំខាន់ សំខាន់គឺត្រូវដើរ ។ រស់នៅជាមួយក្តីនឹករឭក រស់នៅជាមួយវិប្បដិសារី រស់នៅជាមួយអ្វីៗដែលខ្លួនមាន អរគុណអ្នកជុំវិញខ្លួនដែលមិនចោលខ្ញុំ អរគុណសម្រាប់ការស្រឡាញ់គាំទ្រ» ។

ងួន ចាន់​ដេវីដ មិន​អស់សង្ឃឹម​

យើងអាចសន្និដ្ឋានលើសារខ្លីមួយនេះបានថា រូបគេគឺមិនអស់សង្ឃឹមលើដំណើរវិថីជីវិតនាពេលខាងមុខឡើយ ចំណែកឯមូលហេតុដែលអាចធ្វើឲ្យគេខ្វាយខ្វល់ពីរឿងនេះ ព្រោះតែដៃគូចម្រៀងរបស់គេ អ្នកនាង ពេជ្រ សោភា អាចនឹងចាកចេញពីវិស័យសិល្បៈ ព្រោះតែបញ្ហាផ្ទាល់ខ្លួន និង ជំងឺប្រចាំកាយ ៕ រិទ្ធី

ងួន ចាន់​ដេវីដ មិន​អស់សង្ឃឹម​
ងួន ចាន់​ដេវីដ មិន​អស់សង្ឃឹម​
ងួន ចាន់​ដេវីដ មិន​អស់សង្ឃឹម​
ងួន ចាន់​ដេវីដ មិន​អស់សង្ឃឹម​