សំឡេង​​ដ៏​កម្រ​​មួយ​ត្រូវ​បាន​បំបិទ​ ក្រោយ​ពី​​​លោក​​ កែម ឡី ​​​​ត្រូវ​​ឃាត​ករ​​​ដៃ​ឆៅបាញ់​សម្លាប់​​

ដោយមិននឹកស្មានដល់នៅក្នុងសម័យកាលមួយដែលមនុស្សជាច្រើនជឿថា ការញាំញីចាស់របស់អ្នករិះគន់រដ្ឋាភិបាលដែលត្រូវបានធ្វើឃាតលែងមានទៅហើយនោះ ស្រាប់តែកើតមានករណីឃាតកម្មលើលោក កែម ឡី បង្កការតក់ស្លុតទូទាំងប្រទេស ខណៈលោកអង្គុយពិសាកាហ្វេម្នាក់ឯងនៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ។ មិនលើសពី ៣០ នាទីផងក្រោយឃាតករបាញ់សម្លាប់អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពរូបនេះចំនួនពីរគ្រាប់ រូបភាពសាកសពរបស់លោកដែលដេកស្តូកស្តឹងក្នុងស្តាម៉ាតនៃស្ថានីយប្រេងឥន្ធនៈមួយកន្លែង បានធ្វើឱ្យគ្រប់និន្នាការនយោបាយសម្ដែងទុក្ខក្រៀមក្រំជាសាធារណៈ។ សម្រាប់មនុស្សជាច្រើន មានទុក្ខក្រៀមក្រំដោយសារតែបុរសវ័យ៤៦ឆ្នាំរូបនេះបានក្លាយជាសំឡេងពន្យល់ហេតុផលដ៏កម្រក្នុងកម្មវិធីវិទ្យុរបស់ពួកគេ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញការមិនសប្បាយចិត្តកាន់តែខ្លាំងឡើងចំពោះប្រព័ន្ធនយោបាយមួយ ដែលមានអំពើហិង្សា អំពើពុករលួយ និងគ្មានការឆ្លើយតបដែលមានមនុស្សតិចតួចហ៊ានបញ្ចេញដោយសារខ្លាចមានផលវិបាក។ លោក សឺន ស៊ូបែរ្តិ៍ អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញបានមានប្រសាសន៍ក្នុងថ្ងៃទី១ ខែពិធីបុណ្យសពរបស់លោក កែម ឡី ថា “គាត់ត្រូវគេស្គាល់តាមរយៈបទសម្ភាសន៍របស់គាត់តាមវិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក (VOA) ហើយគាត់បានរំឭកយើងពីអ្វីដែលកំពុងកើតឡើង នៃស្ថានភាពពិតប្រាកដ”។ លោកបានថ្លែងថា សមត្ថភាពរបស់លោក កែម ឡី ក្នុងការពន្យល់អំពីបញ្ហានយោបាយដែលមានលក្ខណៈស្មុគស្មាញដោយប្រើភាសាសាមញ្ញប្រចាំថ្ងៃ និងដោយមិនលម្អៀង បានធ្វើឱ្យសំឡេងរបស់លោកក្លាយជាកម្លាំងមួយដ៏មានឥទ្ធិពលក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈគណបក្សប្រជាជនកម្ពុជា បានព្យាយាមទប់ស្កាត់ការប្រឆាំងដែលកាន់តែកើនឡើង។ លោកបានលើកឡើងទៀតថា “គាត់ចេះពីរបៀបពន្យល់បែបសាមញ្ញទៅដល់ប្រជាពលរដ្ឋអំពីស្ថានភាពនយោបាយ ហើយគាត់ចេះពីរបៀបធ្វើឱ្យមានតុល្យភាពដោយការសម្លឹងមើលភាគីទាំងពីរ។ នេះគឺជាឃាតកម្មនយោបាយ”។ លោក សំ អុិន ដែលជាមិត្តភក្តិយូរមកហើយរបស់លោក កែម ឡី និងជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលលោក កែម ឡី បានជួយបង្កើតឡើងកាលពីឆ្នាំមុនមានប្រសាសន៍ថា អ្នកវិភាគដែលបានសិក្សាដើម្បីក្លាយខ្លួនជាវេជ្ជបណ្ឌិតរូបនេះ មានប្រជាប្រិយភាពយ៉ាងខ្លាំងមួយអន្លើដោយសារតែលោកមានចិត្តចង់វិភាគរឿងគ្រប់យ៉ាង។ លោកមានប្រសាសន៍ថា “គាត់បានធ្វើការស្រាវជ្រាវតាមសំណើរបស់អង្គការក្រៅរដ្ឋាភិបាល ប៉ុន្តែក្នុងករណីខ្លះ គាត់ស្រាវជ្រាវដោយខ្លួនឯង។ បើគាត់ចាប់អារម្មណ៍លើអ្វីមួយហើយ គាត់នឹងចំណាយកម្លាំង ពេលវេលា […]

The post សំឡេង​​ដ៏​កម្រ​​មួយ​ត្រូវ​បាន​បំបិទ​ ក្រោយ​ពី​​​លោក​​ កែម ឡី ​​​​ត្រូវ​​ឃាត​ករ​​​ដៃ​ឆៅបាញ់​សម្លាប់​​ appeared first on The Cambodia Daily.