ប្រើ​កាត​ វីង ទូទាត់​អាហារ​នៅ KFC ងាយ​ស្រួល ហើយ​បញ្ចុះ​តម្លៃ​ដល់ ៥០% ទៀត

ធនាគារ​ឯកទេស វីង បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​ស្តីពី​ការ​ទទួល​ទូទាត់​តាម​កាត វីង នៅ​គ្រប់​សាខា KFC ដែល​ជា​ម៉ាក​អន្តរជាតិ​ដ៏​ល្បី​មួយ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី១៣-កក្កដា នេះ នៅ KFC សាខា​បឹង​កេងកង ក្រោម​ការ​ចូលរួម​ពី​លោក ចូចូ ម៉ាឡូឡូស អគ្គ​នាយក​ធនាគារ​ឯកទេសវីង និង​លោក ប៊េនចាមីន ចេរុមម អគ្គនាយក​ចាត់ការ​ទូទៅ​របស់ KFC ។

 

តាម​រយៈ​កិច្ច​សហការ​នេះ វីង មាន​បំណង​ផ្ដល់​ជូន​នូវ​បទពិសោធន៍​ដ៏​ល្អ​សម្រាប់​អតិថិជន​ដែល​ទៅ​ពិសា​អាហារ​នៅ KFC ដើម្បី​ទូទាត់​ប្រាក់​កាន់​តែ​លឿន កាន់​តែ​ងាយ​ស្រួល ដោយ​ប្រើ​កាត​ វីង សម្រាប់​ឆូត​ទូទាត់​ក្នុង​ការ​ទិញ​អាហារ​ដែល​អ្នក​ពេញចិត្ត នៅ​គ្រប់​សាខា​របស់ KFC គ្រប់​ទីកន្លែង​នៅ​កម្ពុជា។

 

ប្រើ​កាត​ វីង ទូទាត់​អាហារ​នៅ KFC ងាយ​ស្រួល ហើយ​បញ្ចុះ​តម្លៃ​ដល់ ៥០% ទៀត

 

លើស​ពី​នេះ អ្នក​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ១០% លើ​រាល់​ការ​កុម្ម៉ង់​មុខ​ម្ហូប​ណា​មួយ​នៅ KFC ​ផង​ដែរ។ កាន់​តែ​ពិសេស រៀងរាល់​ថ្ងៃ​ពុធ អតិថិជន វីង ​អាច​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ដល់​ទៅ​៥០%​សម្រាប់​ការ​ទូទាត់​តាម​កាត វីង។ ការ​ផ្តល់​ជូន​នេះ​ គិត​ចាប់​ពី​ពេល​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​១៣ -តុលា​-២០១៦។

 

អ្នក​ដែល​ចង់​បើក​គណនី វីង អាច​មក​បើក​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់​តែ​ភ្ជាប់​មក​ជាមួយ​ឯកសារ​ណា​មួយ​ក៏​បាន​ដូចជា ​អត្តសញ្ញាណប័ណ្ណ​ ប័ណ្ណ​បើកបរ លិខិត​ឆ្លង​ដែន ឬ​កាត​មន្ត្រី​រាជការ ទៅ​កាន់​ហាង​សាខា KFC ណា​មួយ​ដែល​នៅ​ជិត​អ្នក ដើម្បី​បើក​គណនី​ វីង ដោយ​ឥត​គិត​ថ្លៃ។

 

លោក ចូចូ ម៉ាឡូឡូស អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វីង ថ្លែង​ថា “យើង​ពិតជា​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម​បន្ថែម ដែល​មាន​តម្លៃ​បំផុត​សម្រាប់​អតិថិជន និង​ដៃគូ​របស់​យើង​ជាមួយ​នឹង KFC ដែល​ជា​ម្ចាស់​ម៉ាក​អន្តរជាតិ​ដ៏​ល្បី​ក្នុង​កម្ពុជា។ នេះ​គឺ​ជា​ការបោះ​ជំហាន​ទៅ​មុខ​ដ៏​ធំ​មួយ​ក្នុង​ការ​បង្កើត​នូវ​ដំណោះស្រាយ​លើ​ការ​ទូទាត់​សាច់​ប្រាក់​កាន់​តែ​ងាយ​ស្រួល​ជាមួយ​នឹង​វិស័យ​ម្ហូប​អាហារ”។

 

ប្រើ​កាត​ វីង ទូទាត់​អាហារ​នៅ KFC ងាយ​ស្រួល ហើយ​បញ្ចុះ​តម្លៃ​ដល់ ៥០% ទៀត

 

​អតិថិជន​អាច​ទូទាត់​បាន​យ៉ាង​ងាយ​ស្រួល​រាល់​ការ​ជាវ​នៅ​ភោជនីយដ្ឋាន KFC។ អតិថិជន​ដែល​មាន​គណនី វីង ក៏​អាច​ប្រើប្រាស់​នូវ​សេវាកម្ម​របស់​វីង​ជាច្រើន​ដូចជា វេរ​លុយ បញ្ចូល​លុយ​ទូរសព្ទ បង់​វិក្កយបត្រ​ និង​ទូទាត់​តាម​អនឡាញ​ជាដើម។ រាល់​ប្រតិបត្តិការ​ទាំង​អស់ អ្នក​គ្រាន់​តែ​ចុច *989# នៅ​លើ​ទូរសព្ទ​ដៃ​របស់​អ្នក​ដោយ​ឥត​គិត​ថ្លៃ ឬ​ទាញ​យក​កម្មវិធី Wing Mobile App ដោយ​គ្រាន់​តែ​វាយ​ពាក្យ “Wing Money” នៅ​ក្នុង​ App Store សម្រាប់ iOS និង Google Play សម្រាប់ Android។​

 

ចាប់​តាំង​ពី​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស​វីង សេវា​ផ្ទេរ​ប្រាក់​ចល័ត​ដែល​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ល្បីៗ​​ឈាន​មុខ​គេ​ក្នុង​ការ​ប្តេជ្ញា​សម្រាប់​ការ​ផ្តល់​នូវ សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​ងាយ​ស្រួល​នៅ​កម្ពុជា​ ជាពិសេស​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​អតិថិជន។ តាម​រយៈ​សេវាកម្ម​នេះ វីង​បាន​ផ្តល់​ជូន​នូវ​ដំណើរការ​សេវា​ផ្ទេរប្រាក់ ដែល​លឿន សុវត្ថិភាព និង​ងាយ​ស្រួល ជាមួយ​នឹង​ការ​វេរ​ប្រាក់ បញ្ចូល​លុយ​ទូរសព្ទ បង់​វិក្កយបត្រ វីង​គិតលុយ (ការ​ទូទាត់​ដោយ​ប្រើ​កាត វីង នៅ​ហាង​លក់​រាយ) និង​ការ​ទូទាត់​តាម​អ៊ីនធឺណិត។ សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ចូល www.wingmoney.com ឬ​ទាក់ទង ០២៣ ៩៩៩ ៩៨៩

 

ប្រើ​កាត​ វីង ទូទាត់​អាហារ​នៅ KFC ងាយ​ស្រួល ហើយ​បញ្ចុះ​តម្លៃ​ដល់ ៥០% ទៀត

 

ប្រើ​កាត​ វីង ទូទាត់​អាហារ​នៅ KFC ងាយ​ស្រួល ហើយ​បញ្ចុះ​តម្លៃ​ដល់ ៥០% ទៀត

 

អត្ថបទ៖ ពាណិជ្ជកម្ម