មុន​នេះ​បន្តិច សមត្ថកិច្ច​បញ្ជូន​«​ជួប សម្លាប់​»​ទៅ​ឃុំ​នៅ​ព​ន្ឋ​នាគារ​ព្រៃ​.​ស​ហើយ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ទៅ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង បាន​បញ្ចប់​ការ​សាកសួរ​ហើយ​សម្រេច​ឃុំខ្លួន​ជនជាប់ចោទ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ឈ្មោះ​«​ជួប សម្លាប់​»​ទៅ​ព​ន្ឋ​នាគារ​ព្រៃ​.​ស​ហើយ​នៅ​វេលា​ម៉ោង​៤​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ កក្កដា ២០១៦ ។

«​ជួប សម្លាប់​» បាន​ត្រូវ​តំណាង​អយ្យការ​ចោទ​ពី​បទ « ឃាតកម្ម​គិត​ទុកជា​មុន និង​បទ​កាន់កាប់​អាវុធ​គ្មាន​ការ​អនុញ្ញាត » តាម​មាត្រា​២០០​និង​មាត្រា​៤៩០​នៃ​ក្រមព្រហ្មទណ្ឌ​និង​ចោទប្រកាន់​លើ​បុគ្គល​ដែល​បាន​លក់​អាវុធ​ឲ្យ​ជនល្មើស​ពី​បទ​«​លក់​អាវុធ ដោយ​គ្មាន​ការ​អនុញ្ញាត​តាម​មាត្រា​២០​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ​» ៕