ដាក់​ថ្នាំ​គ្រាប់​អាស្ពីរីន​ចូល​ពេល​បោក​ខោ​អាវ លទ្ធផល​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល

តើស្នាមប្រឡាក់នៅលើសំលៀកបំពាក់ពណ៌សរបស់អ្នក ពិតជារំខាន និងធ្វើឲ្យអ្នកពិបាកបោកគក់ខ្លាំងណាស់មែនទេ?អ្នកប្រាកដជាដឹងហើយថា ស្នាមប្រឡាក់នៅលើសំលៀកបំពាក់ពណ៌ស គឺពិតជាពិបាកបោកគក់ខ្លាំងណាស់ ហើយបើអ្នកទុកវាចោលយូរ សំលៀកបំពាក់ពណ៌សទាំងនោះ អាចនឹងប្រែពណ៌ទៅជាពណ៌លឿង ប្រផេះ ឬចេញពណ៌ផ្សេងៗ។ ល្បិចដ៏សាមញ្ញមួយ ដែលនឹងជួយអ្នកក្នុងការបោកគក់សំលៀកបំពាក់ពណ៌សបានយ៉ាងស្អាតល្អនោះគឺ គ្រាន់តែប្រើប្រាស់ថ្នាំគ្រាប់អាស្ពីរីនប៉ុណ្ណោះ។ថ្នាំគ្រាប់អាស្ពីរីន មានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការកម្ចាត់ស្នាមប្រឡាក់ពីសំលៀកបំពាក់ ដោយសារតែវាផ្ទុកទៅដោយ អាស៊ីដ Salicylic។ អាស៊ីដ Salicylic នេះ អាចជួយក្នុងការកម្ចាត់ស្នាមប្រឡាក់ ដោយបំបែកសមាសធាតុ ដែលបានរកឃើញនៅក្នុងញើស។

ដាក់​ថ្នាំ​គ្រាប់​អាស្ពីរីន​ចូល​ពេល​បោក​ខោ​អាវ លទ្ធផល​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល

ជំហានទី១៖ ដាក់ថ្នាំគ្រាប់អាស្ពីរីន ៣០០មីលីក្រាម ចំនួន៥គ្រាប់ ទៅក្នុងទឹកក្តៅ ៧,៥លីត្រ រួចត្រាំសំលៀកបំពាក់ពណ៌សរបស់អ្នកនៅក្នុងនោះ ហើយទុកចោលមួយយប់។ ថ្នាំនេះនឹងរលាយ ហើយធ្វើការកាន់តែរហ័ស ប្រសិនបើអ្នកបំបែកវាជាបំណែកតូចៗ។

ជំហានទី២៖ យកសំលៀកបំពាក់ពណ៌សដែលបានត្រាំក្នុងទឹកថ្នាំ ដាក់ចូលក្នុងម៉ាស៊ីនបោកខោអាវ រួចដាក់បន្ថែមថ្នាំគ្រាប់អាស្ពីរីន ២ ទៅ ៣គ្រាប់បន្ថែមទៀត។ វិធីសាស្ត្រដ៏មានឥទ្ធិពលនេះ នឹងជួយស្តាភាពសនៃសំលៀកបំពាក់របស់អ្នកមកវិញតែម្តង៕

ប្រភព៖ sabay

  • ដាក់​ថ្នាំ​គ្រាប់​អាស្ពីរីន​ចូល​ពេល​បោក​ខោ​អាវ លទ្ធផល​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ចំនេះដឹង
Tags: