​អង្គការ WWF​ ដាក់​កាមេរ៉ាស្វ័យប្រវត្តិ​នៅទន្លេស្រែពក ​ប្រទះឃើញ​ហ្វូង​ដំរី​

6 Videos


តាមការបង្ហាញរបស់អង្គការ WFF បានបញ្ជាក់ថា កាលពី ៦ ខែមុន នៅអំឡុងរដូវប្រាំង អង្គការ WWF-កម្ពុជាបានដាក់កាមេរ៉ាស្វ័យប្រវត្តិនៅតាមទីដែលជាប្រភពទឹក ដូចជាស្រះទឹក ត្រពាំង អូរ ឬ ប្រឡាយទឹកជាដើម ចំនួន ៥៤ កន្លែងនៅក្នុងដែនជម្រកសត្វព្រៃទន្លេស្រែពក ក្នុងខេត្ត ស្ទឹងត្រែង ។

P9

​អង្គការ WWF​ ដាក់​កាមេរ៉ាស្វ័យប្រវត្តិ​នៅទន្លេស្រែពក ​ប្រទះឃើញ​ហ្វូង​ដំរី​

តាមរយៈកិច្ចការទាំងនេះ គេទទួលបានរូបថតសរុប ១៤៤ ០០០ សន្លឹក ដែលថតបានសត្វចំនួន ២៨ ប្រភេទ ហើយក្នុងនោះ គេទទួលបានរូបថតស្អាតៗជាច្រើន ជាពិសេសនោះគឺសត្វដំរី ។ បច្ចុប្បន្ននេះអង្គការ WWF-កម្ពុជា កំពុងធ្វើការសិក្សាស្រាវជ្រាវអំពីចំនួនសត្វដំរី ដែលមានវត្តមាននៅតំបន់ដែលគេកំពុងធ្វើការអភិរក្ស ។

កិច្ចការទាំងនេះអាចប្រព្រឹត្តិទៅបាន ដោយមានការគាំទ្រថវិការដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ( USAID ) តាមរយៈគម្រោង គាំទ្រ ព្រៃឈើ និង ជីវចម្រុះ ( SFB ) ៕

                                                                                          សុថាត់