អភិបាល​ខណ្ឌ​ សែន​សុខ ចុះ​​​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ ​និង​​ប្រព័ន្ធ​លូ

អភិបាល​ខណ្ឌ​ សែន​សុខ ចុះ​​​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ ​និង​​ប្រព័ន្ធ​លូ



ភ្នំពេញ​ ៖ ​លោក​ប៉ឹល កុសល ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ ​បាន​អញ្ជើញ​មក​ត្រួត​ពិនិត្យ​​មើល​ស្ថានភាព​ និង​គុណភាព​នៃ​ការស្ថាបនា ផ្លូវ​បេតុង​១​ខ្សែ​ នៅ​សង្កាត់​ក្រាំងធ្នង់ និង​ត្រួតពិនិត្យ​មើល​ប្រព័ន្ធ​លូ​ ចំនួន​២​ខ្សែ​ទៀត​នៅ​ សង្កាត់​ទឹកថ្លា​ និង​សង្កាត់​ភ្នំពេញ​ថ្មី កាលពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ​២០១៦ ដែល​បាន​កំពុងតែ​ដំណើរការ​រាល់ថ្ងៃ​ដោយ​ក្រុមហ៊ុន​ឯកជន​ទទួល​​សិទ្ធិ​ស្ថាបនា។

ផ្លូវ​បេតុង​ ដែល​កំពុងតែ​ស្ថាបនា​នោះ​ ឈ្មោះ​ផ្លូវ​លេខ​១០៥​កា នៅ​ភូមិ​ក្រាំង​អង្ក្រង​ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ដែល​មាន​ទទឹង​ប្រវែង​៧​ម៉ែត្រ​ និង​បណ្ដោយ ៤០០​ម៉ែត្រ​ កម្រាស់​១​តឹក​កន្លះ ​ក្រាល​ឆ្អឹង​ដែក​ សាងសង់​ដោយ​ក្រុមហ៊ុន​BBE។ បច្ចុប្បន្ន​ផ្លូវ​នេះ​កំពុងតែ​សាងសង់​បាន​៩០​ភាគរយ​ ហើយ​អាច​នឹង​បញ្ចប់​ការ​សាងសង់​ថ្ងៃស្អែក​នេះ។

ចំណែក​ឯ​​ប្រព័ន្ធ​លូ ដែល​កំពុង​ស្ថាបនា​នៅ​ភូមិ​ចុង​ថ្នល់​ ខាង​កើត​នៅ​ម្តុំ​ក្រោយ​វត្ត​ទឹកថ្លា ក៏​កំពុងតែ​ស្ថាបនា​បាន​ប្រហែល​៩០​ភាគរយ​ដែរ បន្ទាប់ពី​សម្ពោធ​​បើក​ការដ្ឋាន​បាន​រយៈពេល​ប្រហែល​ជាង​២​សប្ដាហ៍​រួចមក​ ដោយ​ដាក់​​ប្រព័ន្ធ​ ដែល​មាន​មុខកាត់​ប្រវែង​៦​តឹក​ទំហំ​ធំ​ជាង​មុន។ ចំពោះ​ការ​ស្ថាបនា​ប្រព័ន្ធ​លូ​នៅ​ម្តុំ​មុខ​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី​វិញ ​បាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​ហើយ​ ដោយ​ដាក់​លូ​មុខកាត់​១​ម៉ែត្រ។

លោក​អភិបាល​ខណ្ឌ ​បាន​មាន​ប្រសាសន៍​ថា ​យើង​ត្រូវតែ​ធ្វើ​ការ​ត្រួតពិនិត្យ​​មើល​នូវ​គុណភាព​ផ្លូវ​ និង​លូ ដែល​ខាង​ក្រុមហ៊ុន​បាន​ដេញថ្លៃ​ទទួល​​សិទ្ធិ​ម៉ៅ​ការ​សាងសង់ ពីព្រោះ​ថា​​បើ​សិន​ជា​វា​មិន​មាន​គុណ​ភាព​ល្អ​តាម​លក្ខណៈ​បច្ចេកទេស​ ដែល​បាន​សន្យា​ទេ មិន​អាច​ទទួល​យក​បាន​ឡើយ​ ប៉ុន្តែ​ជាក់ស្ដែង​ វា​ហាក់​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ៕

អភិបាល​ខណ្ឌ​ សែន​សុខ ចុះ​​​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ ​និង​​ប្រព័ន្ធ​លូ

អភិបាល​ខណ្ឌ​ សែន​សុខ ចុះ​​​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ ​និង​​ប្រព័ន្ធ​លូ