​ភរិយា និង​កូន​ៗ​នឹង​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី

​ភរិយា និង​កូន​ៗ​នឹង​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី



តាម​ប្រភព​ក្រៅផ្លូវការ​បានឱ្យ​ដឹង​ថា ភរិយា និង​កូន​ៗ​លោក​បណ្ឌិត កែម ឡី នឹង​បាន​ទទួល​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ក្រោយ​ពិធី​បុណ្យសព​ចប់​សព្វគ្រប់ ។ ការ​លេច​ព្ញ​ពី​ការ​ទទួល​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​មហា​កោះ​នេះ គឺ​បន្ទាប់​ពី​មានការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​អំពាវនាវ​សុំ​ឱ្យ​អង្គការសហប្រជាជាតិ​ជួយ​ភរិយា និង​កូន​ៗ​របស់​លោក ដោយសារ​ការ​បាត់បង់​ឪពុក​យ៉ាង​អយុត្តិធម៌​នេះ អនាគត​កូន​ៗ​របស់​លោក ច្បាស់​ជា​ប្រឈម​នឹង​ហានិភ័យ ។

ដូច្នេះ​បាន​សុំ​ឱ្យ​មានការ​ផ្តល់​សិទ្ធិ​ដល់​ភរិយា និង​កូន​ៗ​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​រស់នៅ​ក្នុង​អរិយ​ប្រទេស​ណាមួយ​ដើម្បី​វាសនា​ដ៏​ភ្លឺ​សំរាប់​ថ្ងៃ​អនាគត ។

ទោះបីជា​បែប​នេះ​ក្តី អ្នកស្រី ប៊ូ រចនា ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​បាន​ដកស្រង់​សំដី​អ្នកស្រី​ថា អ្នកស្រី​មិន​ទាន់​បាន​ប្រុងប្រៀប​រៀបចំ​ខ្លួន​សំរាប់​ចាក​ចេញពី​មាតុប្រទេស​នៅឡើយ​ទេ​៕