ចិន​ចាញ់​ក្ដី​នៅ​តុលាការ​អន្តរជាតិ បញ្ជូន​នាវា​ពិឃាដ​បំពាក់​មីស៊ីល​នាំ​ផ្លូវ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង

មួយថ្ងៃក្រោយតុលាការអាជ្ញាកណ្ដាលអន្តរជាតិ នៅទីក្រុង The Hague ប្រទេសហុល្លង់ ប្រកាសសាលក្រមឲ្យហ្វីលីពីនឈ្នះក្ដីលើចិន ក្នុងវិវាទសមុទ្រចិនខាងត្បូង ពេលនេះទីក្រុងប៉េកាំងបានប្រកាសបញ្ជូននាវាពិឃាដបំពាក់មីស៊ីលនាំផ្លូវទី៤ ដែលមានសមត្ថភាពដំឡើងប្រព័ន្ធការពារដែនអាកាសបាន ទៅកាន់តំបន់ជម្លោះនោះហើយ ។
ពិធីបញ្ចេញនាវាពិឃាដ 052D Yinchuan ត្រូវបានគេធ្វើឡើងនៅកំពង់ផែយោធាមួយកន្លែង នាទីក្រុង Sanya ខេត្ត Hainan ជាកោះដែលស្ថិតនៅភាគខាងត្បូងបំផុត នៃដែនដីប្រទេសចិន ដោយនាវាមានបណ្ដោយប្រវែង១៥០ម៉ែត្រ និងទទឹង២០ម៉ែត្រ បំពាក់ជាមួយប្រព័ន្ធអាវុធទំនើបបំផុត អាចបើកប្រតិបត្តិការការពារដែនអាកាស ប្រតិបត្តិការប្រឆាំងនាវាមុជទឹក និងប្រឆាំងប្រតិបត្តិការលើសមុទ្រជាច្រើនទៀត ជាហេតុធ្វើឲ្យវាក្លាយជានាវាចម្បាំងមានលក្ខណៈស្មុគស្មាញបំផុតរបស់ចិន ។
នាថ្ងៃពុធនេះ រដ្ឋលេខាធិការក្រសួងការបរទេសចិន លោក Liu Zhenmin បានថ្លែងថា ប៉េកាំងមានសិទ្ធគ្រប់គ្រាន់ក្នុងការដំឡើងតំបន់ការពារដែនអាកាសនៅសមុទ្រចិនខាងត្បូង ហើយការសម្រេចក្នុងការដំឡើងប្រព័ន្ធនេះឬអត់ វាស្ថិតលើភាពធ្ងន់ធ្ងរ នៃការគំរាមកំហែងដែលចិនប្រឈមមុខ ហើយទន្ទឹមនឹងនេះ ប៉េកាំងក៏បានបង្ហាញចេតនាចង់ត្រលប់មកចរចាទ្វេភាគី ជាមួយនឹងហ្វីលីពីន ជុំវិញជម្លោះសមុទ្រចិនខាងត្បូងនេះដែរ ។

គួរបញ្ជាក់ថា កាលពីម្សិលមិញ ថ្ងៃទី១២ ខែកក្កដានេះ តុលាការអាជ្ញាកណ្ដាលអន្តរជាតិ នៅទីក្រុង The Hague បានសម្រេចថា“ចិនគ្មានសិទ្ធជាប្រវត្តិសាស្ត្រអ្វីនៅក្នុងតំបន់សមុទ្រចិនខាងត្បូងទេ” ដែលសរុបអត្ថន័យទៅគឺ តុលាការនេះកាត់ក្ដីឲ្យហ្វីលីពីនឈ្នះក្ដី តែផ្ទុយនឹងការកាត់ក្ដីនេះ ចិនបានប្រកាសម្ដងហើយម្ដងទៀតថា គេនឹងមិន “ទទួលយក ទទួលស្គាល់ និងគោរពតាម” នូវសាលក្រមនោះទេ ៕

ចិន​ចាញ់​ក្ដី​នៅ​តុលាការ​អន្តរជាតិ បញ្ជូន​នាវា​ពិឃាដ​បំពាក់​មីស៊ីល​នាំ​ផ្លូវ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង ចិន​ចាញ់​ក្ដី​នៅ​តុលាការ​អន្តរជាតិ បញ្ជូន​នាវា​ពិឃាដ​បំពាក់​មីស៊ីល​នាំ​ផ្លូវ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង ចិន​ចាញ់​ក្ដី​នៅ​តុលាការ​អន្តរជាតិ បញ្ជូន​នាវា​ពិឃាដ​បំពាក់​មីស៊ីល​នាំ​ផ្លូវ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង

ប្រភព៖ kqube

  • ចិន​ចាញ់​ក្ដី​នៅ​តុលាការ​អន្តរជាតិ បញ្ជូន​នាវា​ពិឃាដ​បំពាក់​មីស៊ីល​នាំ​ផ្លូវ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: