សិស្ស​ប្រុស​​​២៨០​នាក់​ ​​​ធ្វើ​ខួប​កំណើត​​​ឲ្យ​​សិស្ស​ស្រី​​​មាន​តែ​ម្នាក់​ក្នុង​មហាវិទ្យាល័យ​

រូបភាពសិស្សប្រុសមួយក្រុមមានគ្នាប្រមាណ ២៨០នាក់ សហការគ្នាធ្វើខួបកំណើតឲ្យសិស្សនារី ដែលមានតែម្នាក់គត់ក្នុងមហាវិទ្យាល័យ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងក្នុងប្រទេសចិន។

សិស្ស​ប្រុស​​​២៨០​នាក់​ ​​​ធ្វើ​ខួប​កំណើត​​​ឲ្យ​​សិស្ស​ស្រី​​​មាន​តែ​ម្នាក់​ក្នុង​មហាវិទ្យាល័យ​

សិស្សនារីរូបនេះមានឈ្មោះ Wu Xun រៀនមុខវិជ្ជាវិស្វកម្មសមុទ្រ នៅមហាវិទ្យាល័យ Merchant Marine College ទីក្រុងសៀងហៃ។ កញ្ញា Wu ជាសិស្សនារីតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រនៃមុខវិជ្ជាវិស្វកម្មសមុទ្រក្នុងមហាវិទ្យាល័យនេះ។ សាលាធ្លាប់តែទទួលសិស្សប្រុសឲ្យចូលរៀនប៉ុណ្ណោះ នៅពេលមុនៗ តែប្រភពមិនបានបញ្ជាក់ពីមូលហេតុដែលសិស្សស្រីនេះបានចូលរៀនឡើយ។

ក្នុងអំឡុងពេលប្រារព្ធពិធី សិស្សប្រុសទាំង ២៨០នាក់ បានឈរជាជួរ និងច្រៀងជូនពរចំពោះ Wu សម្រាប់ថ្ងៃខួបកំណើត។ ពួកគេបានរៀបចំនំ Cake ឲ្យ Wu ភ្ញាក់ផ្អើល ដោយរុញតាមរទេះ ទៅឈប់មុខនាងនៅតាមទីធ្លាសាលា។ កញ្ញា Wu បានកាត់នំជា ៨ចំណែក ដើម្បីចែករំលែកជាមួយ ៨ថ្នាក់ក្នុងមហាវិទ្យាល័យខាងលើ។

ក្នុងក្រសែភ្នែកសិស្សរួមថ្នាក់ Wu មិនត្រឹមតែជាសិស្សពូកែទេ ថែមទាំងរឹងមាំ និងមានទំនុកចិត្តលើខ្លួនឯងទៀតផង។ ជាចុងក្រោយ នាងសង្ឃឹមថា នឹងមានសិស្សស្រីច្រើនបន្ថែមទៀតចូលរៀនមុខវិជ្ជា វិស្វកម្មសមុទ្រនាពេលអនាគត៕

សិស្ស​ប្រុស​​​២៨០​នាក់​ ​​​ធ្វើ​ខួប​កំណើត​​​ឲ្យ​​សិស្ស​ស្រី​​​មាន​តែ​ម្នាក់​ក្នុង​មហាវិទ្យាល័យ​ សិស្ស​ប្រុស​​​២៨០​នាក់​ ​​​ធ្វើ​ខួប​កំណើត​​​ឲ្យ​​សិស្ស​ស្រី​​​មាន​តែ​ម្នាក់​ក្នុង​មហាវិទ្យាល័យ​ សិស្ស​ប្រុស​​​២៨០​នាក់​ ​​​ធ្វើ​ខួប​កំណើត​​​ឲ្យ​​សិស្ស​ស្រី​​​មាន​តែ​ម្នាក់​ក្នុង​មហាវិទ្យាល័យ​ សិស្ស​ប្រុស​​​២៨០​នាក់​ ​​​ធ្វើ​ខួប​កំណើត​​​ឲ្យ​​សិស្ស​ស្រី​​​មាន​តែ​ម្នាក់​ក្នុង​មហាវិទ្យាល័យ​ សិស្ស​ប្រុស​​​២៨០​នាក់​ ​​​ធ្វើ​ខួប​កំណើត​​​ឲ្យ​​សិស្ស​ស្រី​​​មាន​តែ​ម្នាក់​ក្នុង​មហាវិទ្យាល័យ​ សិស្ស​ប្រុស​​​២៨០​នាក់​ ​​​ធ្វើ​ខួប​កំណើត​​​ឲ្យ​​សិស្ស​ស្រី​​​មាន​តែ​ម្នាក់​ក្នុង​មហាវិទ្យាល័យ​

ប្រភព៖ sabay

  • សិស្ស​ប្រុស​​​២៨០​នាក់​ ​​​ធ្វើ​ខួប​កំណើត​​​ឲ្យ​​សិស្ស​ស្រី​​​មាន​តែ​ម្នាក់​ក្នុង​មហាវិទ្យាល័យ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:កំសាន្ត
Tags: