អ្នក​អាយុ​វែង​បំផុត​ក្នុង​លោក​បែរជា​ប្រើ​សុទ្ធតែ​របស់​នាំឱ្យ​អាយុ​ខ្លី

សៀវភៅឯតទគ្គកម្ម  Guinness ធ្លាប់បានកត់ត្រាស្ត្រីបារាំងឈ្មោះហ្សានល្វីល៍ កាល់ម៉ង់ (១៨៧៥-១៩៩៧) ថាជាអ្នកមានអាយុវែងជាងគេបង្អស់នាសម័យជឿនលឿនសព្វថ្ងៃគឺ១២២ឆ្នាំ និង១៦៤ថ្ងៃ ។ របៀបរបបរស់នៅនាំឱ្យមានអាយុវែងរបស់ស្ត្រីរូបនេះ គឺជារឿងធ្វើឱ្យអ្នកវិទ្យាសាស្ត្របើកភ្នែក ធំៗ ។ ពិសេសក្នុងរយៈពេលកន្លះសតវត្សចុងក្រោយ បន្ទាប់ពីស្វាមីចែកឋានចោលនាឆ្នាំ១៩៤២ ដែលពេលនោះគាត់មានអាយុ៦៧ឆ្នាំ ។ បន្ទាប់ពីក្លាយជាជីវិតឯកោ គាត់តែងតែអផ្សុកដូច្នេះហើយជក់បារីបន្តគ្នា មួយដើមហើយមួយដើមទៀត ។

ទន្ទឹមនឹងជក់បារីថែមទាំងផឹកស្រាជាប្រចាំទាំងព្រឹកទាំងល្ងាចនិងពេលយប់ក្លាយជាយាយប្រមឹកអត់អ្នណាហាមឃាត់បាន ។ មិនទាន់អស់ទេ គាត់ងាកទៅទទួលទានសូកូឡាមួយសប្តាហ៍អស់១គីឡូក្រាមទៀត ដែលជារបៀបរបបបង្កឱ្យអាយុខ្លីនេះបើតាមការយល់ឃើញរបស់វិស័យវេជ្ជសាស្ត្រអន្តរជាតិ។ថ្វីបើលោកយាយហ្សានប្រព្រឹត្តបែបនេជាប់រហូតតែគេសម្គាល់ឃើញសុខភាពគាត់នៅតែល្អនៅតែអាចធាក់ទោចក្រយានលំហែកាយយ៉ាងរំភើយពេលអាយុឡើង១០០ឆ្នាំ នៅតែមានអាយុវែងជាងកូនស្រីទោលរបស់ខ្លួន និងចៅស្រីរបស់ខ្លួនទៅទៀត ។
មានរឿងមួយដែលគេកត់ត្រាបាន គឺក្នុងឆ្នាំ១៩៦៥ ពេលលោកយាយហ្សានអាយុ៩០ឆ្នាំ លោកមេធាវី អង់ដ្រេ ហ្វ្រង់ស្វ័៊ររ៉ាហ្វហ្វ្រេ(១៩១៨-១៩៩៥)ដោយយល់ថាកូនក្តីរបស់ខ្លួនរស់នៅមិនបានប៉ុន្មានទៀតទេព្រោអាយុ៩០ឆ្នាំទៅហើយក៏យល់ព្រមធ្វើកិច្ចព្រមព្រៀងជាមួយលោកយាយហ្សានគឺព្រមព្រៀងផ្តល់ប្រាក់ជូនលោកយាយហ្សានក្នុមួយខែចំនួន២៥០០ហ្វ្រង់ រហូតដល់គាត់អស់ជីវិត លុះគាត់អស់ជីវិតទៅខ្លួនជាអ្នកមានសិទ្ធិទទួលមត៌កគេហដ្ឋានដែលលោកយាយស្នាក់រាល់ថ្ងៃ ព្រោះកូន និងចៅគាត់ស្លាប់ចោលគាត់អស់ហើយ ។ លោកមេធាវីយល់ព្រមធ្វើកិច្ចព្រមព្រៀងដូច្នេះ ព្រោះគិតថាយ៉ាងយូរពីរឆ្នាំទៀតប៉ុណ្ណោះ លោកយាយមុខជាអស់ជីវិត ដឹងអីលោកយាយហ្សាននៅតែមានសុខភាពល្អដដែល ហើយអ្នកដែលត្រូវអស់ជីវិតមុននោះគឺលោកមេធាវីទៅវិញ ។

បន្ទាប់ពីលោកមេធាវីទទួលមរណភាព ភរិយាគាត់់រ៉ាប់រងផ្តល់ប្រាក់ដល់លោកយាយហ្សានបន្តពីប្តីទៀត ផ្តល់រហូតដល់ខែសីហាឆ្នាំ១៩៩៧ដែលជាដំណាក់កាលចុងក្រោយរបស់ជីវិតលោកយាយហ្សាន។អ្នកដឹងរឿងនាំគ្នាធ្វើលេខបូក លេខគុណសាកមើល ឃើញថាចំនួនទឹកប្រាក់ដែលលោកមេធាវីរ៉ាហ្វហ្វ្រេ និងភរិយាផ្តល់ឱ្យលោកយាយហ្សានច្រើនជាងថ្លៃផ្ទះជាកេរមត៌កដល់ទៅ៣ដងឯណោះ ៕

អ្នក​អាយុ​វែង​បំផុត​ក្នុង​លោក​បែរជា​ប្រើ​សុទ្ធតែ​របស់​នាំឱ្យ​អាយុ​ខ្លី អ្នក​អាយុ​វែង​បំផុត​ក្នុង​លោក​បែរជា​ប្រើ​សុទ្ធតែ​របស់​នាំឱ្យ​អាយុ​ខ្លី

ប្រភព៖ dnt-news

  • អ្នក​អាយុ​វែង​បំផុត​ក្នុង​លោក​បែរជា​ប្រើ​សុទ្ធតែ​របស់​នាំឱ្យ​អាយុ​ខ្លី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:កំសាន្ត
Tags: