តុលាការឃុំខ្លួន​ “មេ​កន្ទុយលេខ​” ប្រចាំ​ស្រុក​កោះធំ​ម្នាក់

តុលាការឃុំខ្លួន​ “មេ​កន្ទុយលេខ​” ប្រចាំ​ស្រុក​កោះធំ​ម្នាក់



កណ្តាល ៖ ស្ត្រី​ម្នាក់​ដែល​ពលរដ្ឋ​ស្គាល់​ថា ជា​មេ​កន្ទុយលេខ​ប្រចាំ ​ស្រុក​កោះធំ ត្រូវ​បាន​តុលាការ​ ខេត្ត​កណ្ដាល​ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្តទៀត​ មន្ត្រី​តុលាការ​បញ្ជាក់​ថា លោកស្រី អ៊ី ម៉ា​ណូ​កា ចៅក្រម​ស៊ើបសួរ​ សាលាដំបូង​ខេត្តកណ្ដាល សម្រេច​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកក្កដា ឃុំ​ខ្លួន​មេកន្ទុយលេខ​រូប​នេះ បន្ទាប់ពី​លោក​ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ខេត្តកណ្ដាល សម្រេច​ចោទប្រកាន់​ពី​បទ​បើក​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់ តាម​មាត្រា​៥ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់។

​សមត្ថកិច្ច បញ្ជាក់​ថា ​កម្លាំង​នគរបាល ស្រុក​កោះធំ បាន​ឃាត់ខ្លួន​ស្ត្រី អ្នក​កត់​កន្ទុយ​លេខ​កាលពី​រសៀល ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​កោះ​ទៀវ​”​ក​” ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អ្នក​កត់​កន្ទុយលេខ​មានឈ្មោះ សយ មុំ អាយុ ៣០ ឆ្នាំ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃកើតហេតុ​ កម្លាំង​ជំនាញ ស្រុក​កោះធំ បាន​ចុះ​ចល័ត​ល្បាត​ក្នុង ភូមិសាស្ត្រ ទទួល​បាន​ព័ត៌មាន​ថា មាន​ស្ត្រី​សង្ស័យ​ម្នាក់​ កំពុង​ធ្វើ​សកម្មភាព​កត់​កន្ទុយលេខ នៅ​ចំណុចកើតហេតុ ពេលនោះ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែង​បង្ក្រាប ហើយ​ឃាត់​បានតែ​ម្តង។ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ រួម​នឹង​វត្ថុតាង​ បទល្មើស​មួយ​ចំនួន៕

តុលាការឃុំខ្លួន​ “មេ​កន្ទុយលេខ​” ប្រចាំ​ស្រុក​កោះធំ​ម្នាក់ តុលាការឃុំខ្លួន​ “មេ​កន្ទុយលេខ​” ប្រចាំ​ស្រុក​កោះធំ​ម្នាក់