យុវជន​ថៃ​ លត់ យុវជន​ទីម័រ​ខាង​កើត​ ៣-០ ក្នុង​ពាន AFF U16

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​​អាយុ​ក្រោម​១៦​ឆ្នាំ​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត​ក្រោម​អាយុ​១៦​ឆ្នាំ​ដោយ​លទ្ធផល​ ​៣ឥ០ នៃ​​ពាន​រង្វាន់​ AFF U-16 Championship 2016 ​នៅ​ពហុ​កីឡដ្ឋាន​ម៉ោង ​ដែល​ទើប​បញ្ចប់​​កាល​ពី​វេលា​ម៉ោង​៥​កន្លះ​ល្ងាច​នេះ។

 

សម្រាប់​ការ​ប្រកួត​តង់​ទី​១​ យុវជន​​ថៃ​ស៊ុត​បាន​៣​គ្រាប់ ​ដោយ​កីឡាករ Peerapat Kaminthong នាទី​ទី​២ និង Korawich Tosa នាទី​ទី​៩ ហើយ​១​គ្រាប់​ជា​ការ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ​ទីម័រ​ខាង​កើត។ ចប់​តង់​ទី​១ យុវជន​ថៃ ៣-០​ទីម័រខាង​កើត។  ចំពោះ​ការ​ប្រកួត​​តង់​ទី​២​ ក្រុម​ជើង​ឯក​ចាស់​ថៃ​​មិន​អាច​បន្ថែម​​គ្រាប់​បាល់​​បាន​​ទៀត​ទេ​​ ខណៈ​ក្រុម​យុវជន​ទីម័រខាងកើត​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ថៃ​​ដែរ​​ដោយ​សារ​តំបន់​ការពារ​របស់​ថៃ​រឹង​មាំ​ខ្លាំង ហើយ​សមាជិក​របស់​ទីំ័ម័រ​ម្នាក់​ត្រូវ​បាន​កាតក្រហម​ចេញ​ពី​ទី​លាន​នៅ​ចុង​ម៉ោង៕

 

យុវជន​ថៃ​ លត់ យុវជន​ទីម័រ​ខាង​កើត​ ៣-០ ក្នុង​ពាន AFF U16ក្រុម​យុវជន​ថៃ

 

យុវជន​ថៃ​ លត់ យុវជន​ទីម័រ​ខាង​កើត​ ៣-០ ក្នុង​ពាន AFF U16ក្រុម​យុវជន​ទីម័រ​ខាងកើត

 

យុវជន​ថៃ​ លត់ យុវជន​ទីម័រ​ខាង​កើត​ ៣-០ ក្នុង​ពាន AFF U16 យុវជន​ថៃ​អបអរ​ក្រោយ​រក​គ្រាប់​បាល់​បាន

 

អត្ថបទ៖ ជាន ចាន់រ៉ា​​