Cecilia Cheung មក​ប្រទេស​ថៃ ដើម្បី​…

6 Videos


កាលពីពេលថ្មីៗ តារាសម្តែងស្រីដ៏ល្បីឈ្មោះ Cecilia Cheung ត្រូវបានគេឃើញនៅព្រលានយន្តហោះប្រទេសថៃក្នុងទីក្រុងបាងកកជាមួយនឹងកូនប្រុសទាំងពីរនាក់ ។

P9

Cecilia Cheung មក​ប្រទេស​ថៃ ដើម្បី​…

បន្ទាប់ពីផ្សព្វផ្សាយរឿងថ្មីរបស់ខ្លួន Out of Control នៅទីក្រុងស៊ាងហៃកាលពីខែមុន ពេលនេះម្តាយវ័យ ៣៦ ឆ្នាំរូបនេះ បានយកពេលវេលាទំនេររបស់ខ្លួនមកលម្ហែកាយនៅប្រទេសថៃជាមួយកូនទាំងពីរនាក់ ។ ម្តាយកូនទាំងបីនាក់ត្រូវបានគេឃើញនៅព្រលានយន្តហោះ Suvarnabhumi តែអ្វីដែលគួរឲ្យងឿងឆ្ងល់នោះ គឺនាងពុំបាននាំជំនួយការណាម្នាក់មកជាមួយនោះទេ ស្របពេលដែលនាងត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិច្រើន ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏សង្កេតឃើញថា រូបនាង និង កូនៗពុំបានស្លៀកពាក់ឡូយឆាយនោះទេ គឺសម្លៀកបំពាក់បែបសាមញ្ញ ។

Cecilia Cheung មក​ប្រទេស​ថៃ ដើម្បី​…

មហាជនជាច្រើនតែងតែកោតសរសើរតារាសម្តែងរូបនេះយ៉ាងខ្លាំង ដែលអាចដើរតួជាឪពុក និង ម្តាយក្នុងពេលតែមួយ ដើម្បីមើលថែរក្សាកូនទាំងពីរ ទោះបីជានាងមមាញឹកនឹងការងារសិល្បៈច្រើនយ៉ាងណាក្តី ៕ ថាវរិទ្ធ (ប្រភព ៖ ជេនស្តារ)

Cecilia Cheung មក​ប្រទេស​ថៃ ដើម្បី​…
Cecilia Cheung មក​ប្រទេស​ថៃ ដើម្បី​…
Cecilia Cheung មក​ប្រទេស​ថៃ ដើម្បី​…