ប៉ែន ចំ​រ៉ុង ទៅ​បន់ព្រះ​អង្គ​ដង​កើ​សុំ​…

6 Videos


លោក ប៉ែន ចំរ៉ុង ដែលយើងគ្រប់គា្នតែងបានស្គាល់ ថាជាតារាសម្តែងដែលទទួលបានគាំទ្រយ៉ាងច្រើន ពីទស្សនិកជន និង ជាពិធីករ ដែលមានវោហាសព្ទកំប្លុកកម្លែងប្រចាំនៅស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បានទៅបន់ព្រះអង្គដងកើ សុំជួយឲ្យរូបលោកឲ្យបានរួចផុតពីការឈ្នានីសពីអ្នកដទៃទៀត ។

P9

ប៉ែន ចំ​រ៉ុង ទៅ​បន់ព្រះ​អង្គ​ដង​កើ​សុំ​…
ប៉ែន ចំ​រ៉ុង ទៅ​បន់ព្រះ​អង្គ​ដង​កើ​សុំ​…

លោក ប៉ែន ចំរ៉ុង កាលពីថ្មីនេះបានបង្ហោះសារមួយរួមទាំងរូបថតចំនួន ៤ សន្លឹកនៅពេលដែលរូបលោក កំពុងតែបន់ស្រន់ព្រះអង្គដងកើ ដើម្បីសុំសេចក្តីសុខ ដែលក្នុងសារនោះផងដែរ លោក ប៉ែន ចំរ៉ុង បានរំលេច ពាក្យពេចន៍មួយឃ្លាយ៉ាងវែងថា « មិនដែលមានបំណងចង់ធ្វើបាបអ្នកណាទេ បើព្រះអង្គដងកើមានឫទ្ធីបារមី សូមកុំឲ្យមានអ្នកតាមឈ្នានីសខ្ញុំកុណាអី» តាមរយៈសារនេះផងដែរ លោក ប៉ែន ចំរ៉ុង ហាក់ចង់បង្ហាញ អារម្មណ៍ដែលហ្មងសៅ ហើយចង់ដកឃ្លាចេញពីរាល់បញ្ហាទាំងឡាយដែលរូបលោកកំពុងត្រូវដោះស្រាយ ។

ប៉ែន ចំ​រ៉ុង ទៅ​បន់ព្រះ​អង្គ​ដង​កើ​សុំ​…

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះលោក ប៉ែន ចំរ៉ុង ទើបតែចូលបង្ហាញខ្លួនបកស្រាយបំភ្លឺតាមដីការកោះហៅ របស់តុលាការពីរឿងរាវ ស្នេហា ដែលឈានទៅរកការប្ដឹងលែងលះគ្នា ជាមួយភរិយារបស់គាត់គឺ តារាស្រីអ្នកនាង ភិន សុដាលីស ៕

                                                                 ជួន នូវ