កូរ៉េ​ទម្លាក់​អាហារូបករណ៍ ៨៧០​​កន្លែង​ដល់​ប្រទេស​នានា​រួម​ទាំង​កម្ពុជា​

រដ្ឋាភិបាលកូរ៉េបានផ្ដល់អាហារូបករណ៍ ៨៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០១៦ដល់២០១៧ សម្រាប់ប្រទេសនានានៅក្នុងពិភពលោក ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

កូរ៉េ​ទម្លាក់​អាហារូបករណ៍ ៨៧០​​កន្លែង​ដល់​ប្រទេស​នានា​រួម​ទាំង​កម្ពុជា​

លក្ខខណ្ឌ៖
១. សម្រាប់ថ្នាក់បរិញ្ញាបត្រ
ក. ត្រូវជាប្រជាជាតិនៃប្រទេសដែលអាចស្នើសុំបាន ហើយឪពុកម្ដាយក៏ដូច្នោះដែរ
ខ. បានជាប់ ឬនឹងប្រលងជាប់ត្រឹមថ្ងៃទី៣១ ខែមីនា នៃឆ្នាំដែលផ្ដល់អាហារូបករណ៍
គ. មានពិន្ទុចាប់ពី៨០%នៃកម្រិត១០០%ឡើងទៅ ឬជាសិស្សពូកែនៃ Top 20% នៃសិស្ស១០០%

២. សម្រាប់ថ្នាក់ក្រោយឧត្ដមសិក្សា
ក. បេក្ខជននិងមាតាបិតារបស់បេក្ខជនត្រូវមានសញ្ជាតិបរទេស បើមានសញ្ជាតិកូរ៉េ គឺមិនជាប់ឡើយ
ខ. បេក្ខជនមានអាយុមិនលើសពី៤០ឆ្នាំ (កើតក្រោយថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៧៣)
គ. បេក្ខជនត្រូវមានបរិញ្ញាបត្រឬអនុបណ្ឌិត គិតត្រឹមថ្ងៃទី១ ខែកញ្ញា នៃឆ្នាំដែលដាក់
ឃ. បេក្ខជនត្រូវមានពិន្ទុ (GPA) យ៉ាងហោច ២.៦៤នៃ៤.០ ឬ ២.៨០នៃ៤.៣ ឬយ៉ាងហោច៨០%នៃការសិក្សា

បញ្ជាក់៖ បេក្ខជនដែលធ្លាប់បានអាហារូបករណ៍ពីមុនមក និងមានពិន្ទុទាបជាងអ្វីដែលបានបញ្ជាក់ នឹងត្រូវធ្លាក់។

ចំនួនបេក្ខជនដែលរើស៖ ១៧០នាក់សម្រាប់ឧត្ដមសិក្សា និង៧០០នាក់សម្រាប់ក្រោយឧត្ដមសិក្សា។

របៀបស្នើសុំ
បេក្ខជនទាំងអស់អាចស្នើសុំបានតាមរយៈស្ថានទូតកូរ៉េប្រចាំប្រទេសរៀងៗខ្លួន ឬសាកលវិទ្យាល័យដៃគូប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែម សូមចុចទីនេះ

អត្ថបទ៖ នួន ចាន់លីហួត
ប្រភព៖ sabay

  • កូរ៉េ​ទម្លាក់​អាហារូបករណ៍ ៨៧០​​កន្លែង​ដល់​ប្រទេស​នានា​រួម​ទាំង​កម្ពុជា​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: