ជា​លើក​ដំបូង​ហើយ​ដែល​ឃើញ​ ចិន​ និង​ តៃវ៉ាន់​ មាន​គំនិត​តែមួយ​ដូចគ្នា​

ប្រទេស ចិន និងកោះតៃវ៉ាន់ មានគោលជំហរដូចគ្នា ក្រោយពីតុលាការអាជ្ញាកណ្ដាលអន្តរជាតិទីក្រុង ឡាអេ ប្រកាសច្រានចោលការទាមទារធ្វើជាកម្មសិទ្ធិនូវទឹកដីទាំងឡាយក្នុងសមុទ្រចិនខាងត្បូង ក្នុងនោះប្រទេស ចិន បានទាមទារទឹកដីជិត ៩០ ភាគរយ នៃតំបន់ដែលមានសកម្មភាពនាវាចរណ៍មមាញឹកបំផុតលើពិភពលោក និងជាតំបន់មានប្រភពធនធានដ៏មហាសាល ។
ជា​លើក​ដំបូង​ហើយ​ដែល​ឃើញ​ ចិន​ និង​ តៃវ៉ាន់​ មាន​គំនិត​តែមួយ​ដូចគ្នា​

តុលាការបញ្ជាក់ថាតំបន់ធំបំផុតមួយក្នុងប្រជុំកោះ ស្ព្រាតលី (Spratly) មានឈ្មោះថា អ៊ីទូអាបា (Itu Aba) ដែលកោះតៃវ៉ាន់ទាមទារជាកម្មសិទ្ធិ ត្រូវបានចាត់ទុកថាជាតំបន់ថ្មក្នុងសមុទ្រ មិនមែនជាកោះឡើយ ហើយតំបន់នោះគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេសនោះទេ ។

ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីនវេន (Tsai Ing-wen) និយាយថា កោះតៃវ៉ាន់ ប្ដេជ្ញាការពារផលប្រយោជន៍របស់ខ្លួន ហើយលោកស្រីប្រធានាធិបតី បានធ្វើដំណើរតាមនាវាកងទ័ពជើងទឹក នៅភាគខាងត្បូងកោះតៃវ៉ាន់ ឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង ភ្លាមៗក្រោយតុលាការទីក្រុងឡាអេប្រកាសសេចក្ដីសម្រេច ។

កោះតៃវ៉ាន់ ច្រានចោលសេចក្ដីសម្រេចរបស់តុលាការអាជ្ញាកណ្ដាល ក្នុងទីក្រុង ឡាអេ ដែលបានប្រកាសសាលក្រមតាមបណ្ដឹងរបស់ប្រទេស ហ្វីលីពីន ប្រឆាំងនឹងការទាមទារទឹកដីស្ទើរទាំងអស់ក្នុងសមុទ្រចិនខាងត្បូង ។ កោះតៃវ៉ាន់ បញ្ជាក់ថា សេចក្ដីសម្រេចរបស់តុលាការ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិគ្រប់គ្រងកោះ អ៊ីទូអាបា ជាកោះតែមួយ ដែលតៃវ៉ាន់ទាមទារធ្វើជាកម្មសិទ្ធិ ។
ជា​លើក​ដំបូង​ហើយ​ដែល​ឃើញ​ ចិន​ និង​ តៃវ៉ាន់​ មាន​គំនិត​តែមួយ​ដូចគ្នា​

ប្រែសម្រួល៖ kqube
ប្រភព៖ bloomberg

  • ជា​លើក​ដំបូង​ហើយ​ដែល​ឃើញ​ ចិន​ និង​ តៃវ៉ាន់​ មាន​គំនិត​តែមួយ​ដូចគ្នា​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:កំសាន្ត
Tags: