រ៉េត ស៊ូ​ហ្សា​ណា ត្រៀម​ចេញ​បទ​ចម្រៀង​ ២​ បទ​ក្នុងពេល​ឆាប់ៗ​នេះ​

6 Videos

ទោះបីជា រ៉េត ស៊ូហ្សាណា មិនជាប់ជ័យលោភីនៅក្នុងរដូវកាលទី២ក្នុងកម្មវិធី The Voice Cambodia នេះក្តី តែ រ៉េត ស៊ូហ្សាណា ពិតជាល្បីល្បាញនិងមានអ្នកស្គាល់ច្រើន ថ្មីៗនេះ ក្រុមហ៊ុន ហង្សមាស បានផ្តល់បទ ចម្រៀងដល់នាងជាច្រើនបទ ដើម្បីច្រៀងដាក់ស៊ីឌី ។ប៉ុន្តែបើតាមប្រភពពត៌មានពីអ្នកស្គាល់គ្នាជាមួយ រ៉េត ស៊ូហ្សាណា បានបង្ហើបប្រាប់ថា ហ្សាណា ថតចម្រៀងបានពីរបទហើយ ។

P9

រ៉េត ស៊ូ​ហ្សា​ណា ត្រៀម​ចេញ​បទ​ចម្រៀង​ ២​ បទ​ក្នុងពេល​ឆាប់ៗ​នេះ​
រ៉េត ស៊ូ​ហ្សា​ណា ត្រៀម​ចេញ​បទ​ចម្រៀង​ ២​ បទ​ក្នុងពេល​ឆាប់ៗ​នេះ​

នៅពុំទាន់មាននរណាដឹងថា បទចម្រៀងរបស់ រ៉េត ស៊ូហ្សាណា មានចង្វាក់អ្វីខ្លះនោះទេ ពីព្រោះខាងក្រុមហ៊ុននៅពុំទាន់បង្ហាញប្រាប់ រងចាំបទចម្រៀងនោះថតនិងចេញជាស៊ីឌីលក់នៅលើទីផ្សារសិន ទើបគេប្រកាស។ ពេលនេះ គេគ្រាន់តែដឹងថា រ៉េត ស៊ូហ្សាណា ថតចម្រៀងបានពីរបទរួចរាល់ហើយ រងចាំតែថ្ងៃចេញលក់នៅ លើទីផ្សារប៉ុណ្ណោះ ដែលបទចម្រៀងនោះ ពិតជាប្លែកគួរឲ្យចាប់អារម្មណ៍ ។

រ៉េត ស៊ូ​ហ្សា​ណា ត្រៀម​ចេញ​បទ​ចម្រៀង​ ២​ បទ​ក្នុងពេល​ឆាប់ៗ​នេះ​

នៅអំឡុងពេលនេះ រ៉េត ស៊ូហ្សាណា នៅពុំទាន់បង្ហើរបទចម្រៀងរបស់ខ្លួននៅឡើយទេ ភាគច្រើននាងច្រៀងបទចម្រៀងបរទេស រាល់ពេលដែលនាងចូលរួមកម្មវិធីប្រគុំតន្ត្រីម្តងៗ ។ ទស្សនិកជន ដែលស្នេហាវិស័យសិល្បៈកំពុងរងចាំមើលបទចម្រៀងថ្មីរបស់ រ៉េត ស៊ូហ្សាណា គ្រប់ៗគ្នា ហើយម្នាក់ៗឆ្ងល់និងចង់ដឹងថា បទចម្រៀងថ្មីរបស់ ហ្សាណា គឺជាបទចម្រៀងជាភាសាខ្មែរឬភាសារអង់គ្លេស ? ។

រ៉េត ស៊ូ​ហ្សា​ណា ត្រៀម​ចេញ​បទ​ចម្រៀង​ ២​ បទ​ក្នុងពេល​ឆាប់ៗ​នេះ​

រ៉េត ស៊ូហ្សាណា ពិតជាទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន បន្ទាប់ពីនាងប្រលងនៅក្នុងកម្មវិធី The Voice Cambodia ក្នុងរដូវកាលទី២នេះ ជាពិសេសរាល់ពេលឡើងឆាកច្រៀងម្តងៗនាងថែមទាំងឆ្លៀតច្រៀង រួមគ្នាជាមួយ តារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា ថែមទៀតផង ៕

                                                                 អាលីណា