​ផល​លំបាក​របស់​អ្នក​កើត​ជំងឺរបេង

​ផល​លំបាក​របស់​អ្នក​កើត​ជំងឺរបេង


​ផល​លំបាក​របស់​អ្នក​កើត​ជំងឺរបេង

​ដំណាក់កាល​សកម្ម​នៃ​ជំងឺរបេង​។ ក្នុង​ស្ថានភាព​នេះ វា​អាច​ធ្វើអោយ​អ្នក​ឈឺ និង អាច​ចម្លងជំងឺ នេះ​ទៅ​កាន់​អ្នក​ដទៃ​បាន​។ វា​អាច​កើតមាន​បាន នៅក្នុង​សប្តាហ៍​ដំបូង បន្ទាប់​ពី អ្នក​មាន​ការចម្លង រោគ​ជាមួយនឹង បាក់តេរី​របស់​ជំងឺរបេង ឬ ក៏​វា​ប្រហែលជា​អាច​កើតមាន ក្នុង​រយៈពេល ជាច្រើន ឆ្នាំ​ក្រោយមក​ទៀត​។ មនុស្ស​ភាគច្រើន ដែល​បាន​ឆ្លង​នូវ​មេរោគ​របស់​ជំងឺរបេង គឺ​មិន​ដែល​មាន​ការ វិវត្តន៍​ទៅ​ជា ជំងឺរបេង​ដែល​សកម្ម​នោះទេ​។​

បើ​ជំងឺ​នេះ​មិន​ត្រូវបាន​ទទួល​ការព្យាបាល អោយបាន​ត្រឹមត្រូវ​នោះទេ នោះ​វា​នឹង​អាច​ធ្វើអោយ​អ្នកជំងឺ ស្លាប់​បាន​។ ការ​មិន​ព្យាបាល​នូវ​ជំងឺ​របេង ក្នុងដំណាក់កាល​សកម្ម ជាធម្មតា វា​អាច​ប៉ះពាល់​ទៅលើ សួត ប៉ុន្តែ​វា​ក៏​អាច​រាលដាល​ទៅដល់ ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយ​របស់​អ្នក​ផងដែរ តាមរយៈ​ចរន្តឈាម​។ ឧទាហរណ៍ មានដូចជា​៖

  • ​ឆ្អឹង​។ ការឈឺចាប់​នៅ​ឆ្នឹង​ខ្នង និង ការខូចខាត​ដល់​សន្លាក់​អាច​ជា​លទ្ធផល នៃ​ការ​ចម្លងរោគ​នៃ​ជំងឺ របេង ទៅកាន់​ឆ្អឹង​។ នៅក្នុង​ករណី​ជា​ច្រើន ឆ្អឹងជំនី​ក៏​ត្រូវ​បាន​រង​ផលប៉ះពាល់​ផងដែរ​។​
  • ​ខួរក្បាល​។ ជំងឺ​របេង​នៅក្នុង​ខួរក្បាល អាច​ធ្វើអោយមាន​នូវ​ជំងឺរលាកស្រោមខួរ​ក្បាល និង ពេលខ្លះទៀត ការ​ហើម​ភ្នាស​ដែល​ស្រោប​ខួរក្បាល និង ខួរ​ឆ្អឹងខ្នង ដែល​អាច​ធ្វើអោយ​អ្នកជំងឺ ស្លាប់​បាន​។​
  • ថ្លើម ឬ តម្រង​នោម​។ ថ្លើម និង តម្រងនោម​របស់​អ្នក គឺ​ជួយ​ដល់​ការ​ច្រោះ​នូវ​កាក​សំណល់ និង ភាព​មិន​សុទ្ធ​ល្អ​ចេញពី​ក្នុង​ចរន្ត​ឈាម​របស់​អ្នក​។ តែ​មុខងារ​នេះ​នឹង​ត្រូវ​បាន​ចុះខ្សោយ ប្រសិនបើ ជំងឺរបេង​បាន​រីក​រាលដាល​ប៉ះពាល់​ដល់ ថ្លើម និង តម្រងនោម​របស់​អ្នក​។​
  • ​បេះដូង​។ ជំងឺរបេង អាច​បំផ្លាញ​ដល់ ជាលិកា​ដែល​នៅ​ជុំវិញ បេះដូង​របស់​អ្នក ដែល​វា​នឹង​បណ្តាល អោយ​មាន​ការ​រលាក និង មាន​ដក់​នូវ​សារធាតុ​រាវ ហើយ​វា​អាច​បង្អាក់​ដល់ មុខងារ​របស់​បេះដូង ក្នុងការ​លោត​ច្របាច់​បញ្ចេញ​ឈាម អោយមាន​ប្រសិទ្ធភាព​។ ក្នុងស្ថានភាព នេះ វា​ក៏​អាច​ធ្វើអោយ​អ្នកជំងឺ​ស្លាប់​បាន​ផងដែរ ៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។