U16 កម្ពុជា​​ឈរ​កំពូល​តារាង​ B បន្ទាប់​ពី​ ឈ្នះ U16 ប្រ៊ុយណេ​​ ២-០

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​កម្ពុជា​​អាយុ​ក្រោម​១៦​ឆ្នាំ​​បាន​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​នៃ​ពូល B ជា​បណ្តោះ​អាសន្ន បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​​ប្រ៊ុយណេ​​អាយុ​១៦​ឆ្នាំ​ដោយ​លទ្ធផល​ ២-០ ​​ក្នុង​ពាន​រង្វាន់​ AFF U-16 Championship 2016 ​នៅ​ពហុ​កីឡដ្ឋាន​​ជាតិ​​​​ដែល​ទើប​បញ្ចប់​​កាល​ពី​វេលា​ម៉ោង​៨​កន្លះ​ល្ងាច​នេះ។

 

U16 កម្ពុជា​​ឈរ​កំពូល​តារាង​ B បន្ទាប់​ពី​ ឈ្នះ U16 ប្រ៊ុយណេ​​ ២-០ក្រុម​យុវជន​១៦​ឆ្នាំ​កម្ពុជា

 

ការ​ប្រកួត​តង់​ទី​១​ យុវជន​​កម្ពុជា​ស៊ុត​បាន​​១​គ្រាប់​​ដោយ​កីឡាករ ស៊ាន សុភ័ត្ត្រា នៅ​នាទី​៣៧​ និង​តង់​ទី​២​ យុវជន​កម្ពុជា​បន្ថែម​​១​​គ្រាប់​ទៀត​​ដោយ​​​ ស៊ាន សុភ័ត្ត្រា ដដដែល​នៅ​នាទី​​ទី​៧៦ ខណៈ​ក្រុម​យុវជន​ប្រ៊ុយណេ​គ្មាន​ឱកាស​ទម្លាយ​សំណាញ់​ទី​របស់​យុវជន​កម្ពុជា​បាន​ឡើយ។ ការ​ប្រកួត​ទាំង​ពីរ​តង់​ក្រុម​យុវជន​កម្ពុជា​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ទាំង​ការពារ បម្រើ និង​ប្រយុទ្ធ។ ទម្រង់​ដ៏​ល្អ​ដែល​កៀប​សង្កត់​លើ​ប៊្រុយណេ​​ពាក់​កណ្តាល​តារាង​ទាំង​ពីរ​តង់​ដែល​ស្ទើរ​តែ​មិន​ធ្លាប់​មាន​សម្រាប់​ក្រុម​បាល់ទាត់​កម្ពុជា៕​

 

U16 កម្ពុជា​​ឈរ​កំពូល​តារាង​ B បន្ទាប់​ពី​ ឈ្នះ U16 ប្រ៊ុយណេ​​ ២-០

 ក្រុម​យុវជន​១៦​ឆ្នាំ​ប៊្រុយណេ

 

២​ប្រកួត​កន្លង​មក​ ក្រុម​យុវជន​កម្ពុជា​រក​បាន​៦​ពិន្ទុ​​ បន្ទាប់​ពី​ការ​ឈ្នះ​ទាំង​ពីរ​​ប្រកួត​ ខណៈ​ក្រុម​យុវជន​ប៊្រុយណេ​មិន​ទាន់​មាន​ពិន្ទុ​ទេ​ ក្រោយ​ចាញ់​ទាំង​ពីរ​ប្រកួត​ ខណៈ​ថៃ​មាន​​៣​ពិន្ទុ​ពី​ការ​ប្រកួត​១​ និង​ទីម័រខាង​កើត​មាន​៣​ពិន្ទុ​ តាម​រយៈ​ឈ្នះ​១​ និង​ចាញ់​១ ដូច្នេះ​កម្ពុជា​កំពុង​ឈរ​លេខ​១​ក្នុង​តារាង​ពូល B ជា​បណ្តោះ​អាសន្ន៕

 

U16 កម្ពុជា​​ឈរ​កំពូល​តារាង​ B បន្ទាប់​ពី​ ឈ្នះ U16 ប្រ៊ុយណេ​​ ២-០

 

U16 កម្ពុជា​​ឈរ​កំពូល​តារាង​ B បន្ទាប់​ពី​ ឈ្នះ U16 ប្រ៊ុយណេ​​ ២-០

 

អត្ថបទ៖ ជាន ចាន់រ៉ា​​