មកពីលេងកីឡាចាញ់លុយប្រើប្រពន្ធទៅទិញទឹកកក មិនទៅវាយក្បាលមួយចានបែកឈាម

ក្រុងប៉ោយប៉ែត៖ ករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើង ព្រោះតែរឿងជម្លោះតិចតួច ប្តីបានយកចានវាយក្បាលប្រពន្ធបណ្តាលឲ្យបែកចេញឈាមកាលពីវេលាម៉ោង១១និង៣០នាទី ថៃ្ងទី១២ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមណ្ឌល៣ ស្ថិតក្នុងភូមិប្រជាធម្ម លិច សង្កាត់ផ្សារកណ្តាល ក្រុងបោ៉យប៉ែត ខេត្តបន្ទាយមានជ័យ ។

មកពីលេងកីឡាចាញ់លុយប្រើប្រពន្ធទៅទិញទឹកកក មិនទៅវាយក្បាលមួយចានបែកឈាម

បើតាមមន្រ្តីអាវុធហត្ថស្នាក់ការ៥៦៨ (ក្រុងបោ៉យប៉ែត) បានឲ្យដឹងថា ស្រ្តីរងគ្រោះដែលត្រូវប្តីវាយបែកក្បាលរបួសធ្ងន់ ឈ្មោះ ឡាម អៀង អាយុ៣២ឆ្នាំ មានមុខ របរជាកសិករ ។ រីឯជនសង្ស័យជាប្តីឈ្មោះ ចក់ ណា អាយុ៣៨ឆ្នាំ រស់នៅភូមិ -ឃំុ កើត ហេតុខាងលើ ។
បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅជិតផ្ទះកើតហេតុបាននិយាយថា មុនពេលកើត ហេតុគេបានឮសំឡេងប្តីប្រពន្ធខាងលើនេះឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃក ប៉ុនែ្តពុំ ដឹងថា ជម្លោះក្នុងគ្រួសារនេះផ្តើមចេញពី មូលហេតុអ្វីនោះទេ។ លុះមួយសន្ទុះក្រោយមកក៏ឮប្រពន្ធស្រែកយំឲ្យគេឯងជួយ ខណៈ រត់ចេញពីផ្ទះយកដៃឱបក្បាលនិងមាន ឈាមហូរសស្រាក់ ។

ភ្លាមៗនោះប្រជាពលរដ្ឋក៏បានជំរុញនិង នាំស្រ្តីរងគ្រេោះទៅមណ្ឌលសុខភាពដើម្បី ព្យាបាលរបួស គ្រាដែលសមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាក សួរក្នុងអំពើហិង្សាក្នុងគ្រួសារបង្ករបួសស្នាម លើប្រពន្ធនេះ ។
តាមមន្រ្តីអាវុធហត្ថស្នាក់ការ៥៦៨ឲ្យ ដឹងថា ឆ្លងតាមការសាកសួរជនសង្ស័យក្នុងអំពើហិង្សាក្នុងគ្រួសារវាយប្រពន្ធឲ្យបែក ក្បាលនេះដោយសារតែជនសង្ស័យមកពី លេងកីឡាចាញ់ក្រពុលមុខ ហើយបានប្រើ ប្រពន្ធឲ្យទៅទិញទឹកកក តែប្រពន្ធមិនទៅ ក៏ទាញចានវាយក្បាលតែម្តង ។
ឆ្លងតាមចម្លើយជនសង្ស័យនិងស្នាម របួសធ្ងន់ធ្ងរនោះសមត្ថកិច្ចបានកសាង សំណំុរឿងបញ្ជូនជនសង្ស័យទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ វណ្ណា

មកពីលេងកីឡាចាញ់លុយប្រើប្រពន្ធទៅទិញទឹកកក មិនទៅវាយក្បាលមួយចានបែកឈាម
ប្រភព៖ Nokorwatnews

  • មកពីលេងកីឡាចាញ់លុយប្រើប្រពន្ធទៅទិញទឹកកក មិនទៅវាយក្បាលមួយចានបែកឈាម已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:កំសាន្ត
Tags: