ប្រទេសមហាអំណាច អាមេរិក ចិន រុស្ស៊ី «បបួលគ្នាទៅដាល់» នៅប៉ូលខាងជើងផែនដី

បច្ចុប្បន្នប្រទេសមហាអំណាចយោធាទាំង៣នៅលើពិភពលោកកំពុងប្រឈមមុខ នូវបញ្ហាជាច្រើនអាចបង្កឲ្យមានសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើង និងអាចក្លាយទៅជាសង្គ្រាមបរមាណូទៀតផង។ បញ្ហាទាំងនោះបង្កឲ្យមានគ្រោះថ្នាក់ទ្រង់ទ្រាយធំដល់សត្វលោក។
ដើម្បីបញ្ចៀសសោកនាដកម្មដែលអាច កើតឡើងមានតែធ្វើសង្គ្រាមនៅទីលាន ដែលមនុស្សតិចរស់នៅនិងសម្បូរទៅដោយ ធនធានធម្មជាតិដូចជាប៉ូលខាងជើងផែនដី ដែលប្រទេសមហាអំណាចអាមេរិក ចិន រុស្ស៊ីកំពុងតែឆ្ពោះទៅកាន់ទីនោះ។
ប្រទេសមហាអំណាច អាមេរិក ចិន រុស្ស៊ី «បបួលគ្នាទៅដាល់» នៅប៉ូលខាងជើងផែនដី
អាមេរិកនិងរុស្ស៊ីចាប់ផ្ដើមប្រកួតប្រជែង ថ្មីដើម្បីដណ្ដើមការគ្រប់គ្រងទ្វីបទឹកកកក្នុង ពេលដែលប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បំពេញទស្សនកិច្ចទៅកាន់ទ្វីបទឹកកកដែលសម្បូរទៅដោយធនធានធម្មជាតិច្រើនបំផុតនៅលើពិភពលោកពិសេសប្រេង។ លោក បារ៉ាក់ អូបាម៉ា ក្លាយទៅជាប្រធានាធិបតីដំបូងបង្អស់របស់អាមេរិកទៅកាន់ទ្វីប ទឹកកកជាការខិតខំមួយរបស់អាមេរិកដើម្បី ដណ្ដើមគ្រប់គ្រងធនធានរ៉ែធម្មជាតិដ៏សម្បូរ បែបនៅទីនោះមានរ៉ែប្រេងជាដើម។ ការឆ្ពោះទៅកាន់ទីនោះព្រមគ្នាប្រាដកជាមានការប្រជែងដណ្តើមផលប្រយោរជន៍ហូត ដល់ការផ្ទុះសង្គ្រាមក៏ថាបាន។

បម្រែបម្រួលអាកាសធាតុធ្វើឱ្យផ្ទាំង ទឹកកកនៅប៉ូលខាងជើងផែនដីរលាយយ៉ាង ឆាប់រហ័សប្រែក្លាយទៅជាគ្រោះធម្មជាតិជាទ្រង់ទ្រាយធំប៉ះពាល់ដល់បរិយាកាសផែនដីធ្វើឱ្យមនុស្សជាតិត្រូវប្រឈមមុខ និងគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស។ ប៉ុន្ដែ ការរលាយនោះបែរជាផ្ដល់ផលប្រយោជន៍ជាច្រើនមិនធ្លាប់មានដល់មនុស្សទៅវិញនោះគឺធនធានធម្មជាតិដ៏ច្រើនលើសលប់។

ទាំងនោះហើយបានជាធ្វើឱ្យមានការ ប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាច អាមេរិកនឹងរុស្ស៊ី ដោយសារតែនៅក្នុងតំបន់ នោះមានថាមពលប្រេងរហូតដល់ទៅ៤០ភាគរយនៃថាមពលប្រេងនៅលើពិភព លោក។

ទាំងនោះហើយបានជំរុញឱ្យអាមេរិក បង្កើនមូលនិធិការពារផលប្រយោនជ៍នៅ ប៉ូលខាងជើងផែនដីនៅក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋអាឡាស្ការយៈពេល៣ថ្ងៃ ជាដំណើរទស្សនកិច្ចដែលគេចាត់ទុកថា ដើម្បីស្វែងរកវិធីសាស្រ្តក្នុងការការពារក៏ ដូចជាប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួល អាកាសធាតុ។ ប្រធានាធិបតីអាមេរិកក៏ បានប្រកាសចំណាយមូលនិធិជាច្រើនក្នុងការបង្កើនកងពលយាមល្បាតនៅទីនោះ ក្នុងគោលដៅការពារផលប្រយោជន៍របស់អាមេរិកផងដែរ។
នាវាបំផ្លាញផ្ទាំងទឹកកកធំៗរបស់អាមេរិកអាចជួយធានាការពារផលប្រយោជន៍ របស់អាមេរិកក្នុងពេលដែលផលប្រយោជន៍ ទាំងនោះកំពុងតែធ្លាក់ចូលក្នុងដៃប្រទេស រុស្ស៊ី។
ប្រទេសមហាអំណាច អាមេរិក ចិន រុស្ស៊ី «បបួលគ្នាទៅដាល់» នៅប៉ូលខាងជើងផែនដី
អាមេរិកចាញ់ប្រៀបរុស្ស៊ីលើគ្រប់វិស័យ នៅប៉ូលខាងជើងផែនដី កងពលប្រចាំនៅ ប៉ូលខាងជើងផែនដីរបស់អាមេរិកមានតែនាវាបំផ្លាញផ្ទាំងទឹកកក តែពីរគ្រឿងប៉ុណ្ណោះ ចំណែករុស្ស៊ីមានរហូតដល់ទៅ៤០គ្រឿងនឹងត្រៀមផលិតថ្មីបន្ថែម២គ្រឿងទៀត។ រុស្ស៊ីបានពង្រីកឥទ្ធិពលនៅភាគខាងជើង ផែនដីតាំងពីដើមមក ហើយនៅពេលដែល ប្រធានាធិបតី ពូទីន ឡើងកាន់អំណាចមក លោកក៏បានសម្រេចបង្កើនមូលនិធិដល់ទៅ៤,២ពាន់លានដុល្លារដើម្បីអភិវឌ្ឍ កម្លាំងយោធាការពារប៉ូលខាងជើងផែនដី។

កាលពីចុងខែមីនាកន្លងមករុស្ស៊ីបានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដោយមានការ ចូលរួមពីកម្លាំងទាហានជាង៤០ពាន់នាក់ នាវាមុជទឹកនាវាចម្បាំងរាប់សិបគ្រឿង។ សកម្មភាពទាំងនោះហើយបានបញ្ជាក់យ៉ាង ច្បាស់ថា រុស្ស៊ីមានបំណងការពារផល ប្រយោជន៍នៅភាគខាងជើងផែនដីគេច ផុតពីការឈ្លានពានរបស់សត្រូវ។
ចំណែកចិនវិញក៏ដូច្នោះដែរ មិនអាច ឈរនៅខាងក្រៅនៃការដណ្ដើមគ្នារវាង អាមេរិកនឹងរុស្ស៊ីឡើយ ចិនក៏បានប្រកាស ពីដែនអធិបតេយ្យរបស់ខ្លួននៅទីនោះដែរ។ ចិនក៏បានផលិតនាវាបំផ្លាញផ្ទាំងទឹកកក ដោយចូលទៅកាន់តំបន់ដែលសម្បូរទៅ ដោយធនធានប្រេង ដែលអាមេរិក និង រុស្ស៊ីកំពុងតែប្រជែងដណ្ដើមគ្នានោះ។
ក្រោយពេលដែលប្រធានាធិបតីអាមេរិក ទៅកាន់ប៉ូលខាងជើងផែនដីភ្លាម នាវា ចម្បាំងរបស់ចិន៥គ្រឿងក៏មានវត្ដមាននៅក្នុងដែនទឹករដ្ឋអាឡាស្កានោះដែរ។ សកម្ម ភាពរបស់ចិនបានបង្ហាញយ៉ាងច្បាស់ថា ចិនក៏មានចំណែកមួយយ៉ាងធំសម្រាប់ធនធានធម្មជាតិនៅទីនោះ។ អាមេរិកនិងរុស្ស៊ី មិនអាចយកតែ២នាក់នោះឡើយ។
កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ មន្ទីរប៉ង់តាហ្គោនបានបញ្ជាក់អះអាងពីវត្ដ មាននាវារបស់កងកម្លាំងទាហានជើងទឹក ប្រទេសចិន៥គ្រឿងស្ថិតនៅលើសមុទ្រ អន្ដរជាតិ Bering ដែលស្ថិតនៅចន្លោះ ព្រំដែនរវាងប្រទេសរុស្ស៊ីនឹងអាឡាស្កា ខណៈដែលប្រធានាធិបតីអាមេរិកលោក អូបាម៉ា កាលពីពេលថ្មីៗកន្លងទៅបាន ធ្វើទស្សនកិច្ចទៅកាន់ទីនោះ ។
ប្រទេសមហាអំណាច អាមេរិក ចិន រុស្ស៊ី «បបួលគ្នាទៅដាល់» នៅប៉ូលខាងជើងផែនដី
សកម្មភាពនេះគេកត់សម្គាល់មើល ឃើញថា ជាលើកដំបូងហើយដែល នាវារបស់កងទ័ពជើងទឹកប្រទេសចិនបាន ចេញសកម្មភាពនៅទីនោះហើយនេះក៏ជាសញ្ញាបង្ហាញឱ្យឃើញថ្មីថែមទៀតទៅលើវត្ដមានពង្រីកឥទ្ធិពលរបស់ចិនទៅកាន់ ពិភពលោកខាងក្រៅលើសពីអ្វីដែលចិន បានធ្វើនាពេលកន្លងមក។

អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោនលោក Bill Urban បានថ្លែងបញ្ជាក់ថា ព័ត៌មានខាង លើនេះថា ធ្វើឡើងតាមរយៈការផ្សព្វ ផ្សាយរបស់កាសែត The Wall Street Journal ដោយបញ្ជាក់ថា យើងគោរពសិទ្ធិសេរីភាពបណ្ដាប្រទេសទាំងអស់ដែលធ្វើប្រតិបត្ដិការនាវាយោធានៅលើផ្ទៃសមុទ្រអន្ដរជាតិស្របតាមលក្ខន្ដិកៈ បទដ្ឋាន អន្ដរជាតិយើងបានដឹងថា នាវាកងទ័ពជើង ទឹករបស់កម្លាំងទាហានរំដោះប្រជាជនចិន(PLAN)៥ គ្រឿងបាននិងកំពុងមានវត្ដ មាននៅលើផ្ទៃសមុទ្រ Bering ។ នេះជា លើកទីមួយហើយដែលយើងប្រទះឃើញ សកម្មភាពនាវាកម្លាំងទាហានជើងទឹក ប្រទេសចិននៅលើដែនសមុទ្រ Bering ។
ការប្រជែងគ្នាដណ្ដើមយកធនធាន ធម្មជាតិរវាងប្រទេសមហាអំណាចពិភព លោកកំពុងធ្វើឱ្យមានការប្រែប្រួលភព ផៃនដីកាន់តែខ្លាំងទៀតហើយ បើមាន សង្គ្រាមប្រដាប់អាវុធនោះផ្ទាំងទឹកកក នៅទីនោះកាន់តែរលាយឆាប់ជាងមុន ទៅទៀត។

ការឆ្ពោះទៅកាន់ប៉ូលខាងជើងផែនដី អាចធ្វើឱ្យបរិយាកាសពិភពលោកប្រែ ប្រួលកាន់តែខ្លាំងថែមទៀតពិបាកទប់ ស្កាត់។ កន្លងមកប្រធានាធិបតីអាមេរិកក៏បានស្នើដល់មេដឹកនាំនៅជុំវិញពិភពលោក ត្រូវតែមានស្មារតីទទួលខុសត្រូវចំពោះជោគ វាសនាលើភពផែនដី ហើយបើគ្មានការ ទប់ស្កាត់ទេនោះផែនដីនឹងត្រូវរលាយជា មិនខាន៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • ប្រទេសមហាអំណាច អាមេរិក ចិន រុស្ស៊ី «បបួលគ្នាទៅដាល់» នៅប៉ូលខាងជើងផែនដី已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:កំសាន្ត
Tags: