មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន

ខេត្តកំពង់ធំ ៖ ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ប្រកបដោយ​តម្លាភាព​នោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍ សហ​ការណ៍​ជាមួយនឹង​សមត្ថកិច្ច​ប៉ុស្តិ៍ បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​៣​នាក់​។ លោក​វរៈសេនីយ៍ត្រី កែ ក​ញ្ច​នា អធិការដ្ឋាន​រង​នគរបាល​ស្រុក​បារាយណ៍​ទទួល​ផែន​យុត្តិធម៌​ប្រាប់​ថា ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​ដែល​ក្រសួងមហាផ្ទៃ​ដាក់​ឲ្យ​។

កាលពី​យប់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​នគរបាល បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​អណ្តូង​ពោធិ ចុះ​បង្ក្រាប​បាន​ករណី​ចែកចាយ​គ្រឿងញៀន​នៅផ្ទះ​មួយ​កន្លែង ក្នុងភូមិ​ដំរី​ស្លាប់ ឃុំ​អណ្តូង​ពោធិ  ស្រុក​បារាយណ៍ ឃាត់ខ្លួន​បាន​មនុស្ស ២​នាក់ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ យើង​ស្រាវជ្រាវ​ចាប់​បាន​ម្នាក់​ទៀត​សរុប​ចំនួន​៣​នាក់ ទី​១.​ឈ្មោះ ងួ​ន ពៅ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ចតុ​លោក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ដោយ​មាន​ជម្លោះ​ជាមួយនឹង​ប្រពន្ធ ក៏​បាន​ទៅ​ស្នាក់​បណ្តោះអាសន្ន​នៅផ្ទះ​ស្រី​ស្នេហ៍ ជា​ស្រី​ខារ៉ាអូខេ​ម្នាក់​ដែល​ម្ចាស់​មិន​នៅ ហើយ​ស្ត្រី​ខា​រ៉ា​អូរ​ខេ​នោះ​បាន​ជួល​ស្នាក់​នៅ។

ទី​២.​ឈ្មោះ  គឿ​ន បញ្ញា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ដា ឃុំ​ទ្រៀល ស្រុក​បារាយណ៍ និង​ទី​៣.​ឈ្មោះ ហោ សុធា​រ៉ា​ន់ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ស្តី  ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ដោយ​ប្រមូល​បាន​វត្ថុ​តាង​រួម​មាន ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​ពណ៌​ស​៣​កញ្ចប់​តូច ដែកកេះ​៤ និង​ដាវ​មួយ​។ វត្ថុ​តាង​ទាំងនេះ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត ដើម្បី​បញ្ជូន​បន្ត​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕