រថយន្ត​ធំ​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹកឈើ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ខេត្តក្រចេះ

6 Videos


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ ៧ ក្នុងភូមិមានជ័យ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

P9

រថយន្ត​ធំ​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹកឈើ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ខេត្តក្រចេះ

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺបានបង្កឲ្យមានមនុស្សពីរនាក់រងគ្រោះ ម្នាក់ឈ្មោះ ហឿន ពៅ ភេទប្រុស អាយុ ២៤ ឆ្នាំ ស្លាប់នៅនិងកន្លែងកើតហេតុ និង ម្នាក់ ទៀតឈ្មោះ ថន វ៉ា ភេទប្រុស អាយុ ២៧ ឆ្នាំ រងរបួសធ្ងន់ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុកជនរងគ្រោះទាំងពីរនាក់ មានទីលំនៅភូមិរើល ឃុំ ដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

រថយន្ត​ធំ​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹកឈើ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ខេត្តក្រចេះ

គ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺបង្កឡើងដោយរថយន្តយីឌុបដឹកស៊ីម៉ងត៍ ១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 3A-2376 បានបុករ៉ឺម៉ក ដឹកឈើពីក្រោយពេញទំហឹង ក្នុងទិសដៅស្របទិសគ្នាពីលិចទៅកើត ហើយបុករុញទាំងជនរងគ្រោះ និង រ៉ឺម៉កដឹកឈើអូសប្រហែល ៥០ ម៉ែត្រ ទើបរថយន្តបង្កក្រឡាប់ធ្លាក់ទៅមួយចំហៀងផ្លូវ ហើយរ៉ឺម៉កដឹកឈើបានដាច់ជាកំណាត់ៗ ចំណែកអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ។

រថយន្ត​ធំ​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹកឈើ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ខេត្តក្រចេះ

មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានដឹកឈើ ៥ គុណ ១៥ ប្រវែង ៨ ម៉ែត្រ ចំនួន ១០ សន្លឹក ចេញពីស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលដៅឆ្ពោះចូលទៅ ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ លុះមកដល់ចំនុចកើតហេតុខាងលើ ត្រូវរថយន្តយីឌុបបុកពីក្រោយ បង្កឲ្យមានអ្នកស្លាប់ និង របួស ។

រថយន្ត​ធំ​បុក​រ៉ឺម៉ក​ម៉ូតូ​ដឹកឈើ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​ខេត្តក្រចេះ

សាកសពត្រូវបាននគរបាលប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្កត្រូវបាននាំមករក្សាទុកបណ្តោះអាសន្ននៅអធិការស្រុកស្នួល រងចាំដោះស្រាយនៅពេលក្រោយ ៕

                                                                                   សុថាត់