​មេខ្យល់​នាំ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ មក​បោះ​ជំរំ​កាប់​រុករាន​ដី​ព្រៃ ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន

​មេខ្យល់​នាំ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ មក​បោះ​ជំរំ​កាប់​រុករាន​ដី​ព្រៃ ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន



មណ្ឌលគិរី ៖ លោកស្រី រ៉ិ​ត វ​ណ្ណី អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​រ៉ា ឃុំ​ត្នោតជ្រុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់​សង្ស័យ​ជា​មេខ្លោង ​នាំ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់ ​បំផុស​ឲ្យ​មក​បោះជំរំ​ក្នុង​ដី​ក្រុមហ៊ុន​មួយ ​ដើម្បី​កាប់​រុករាន​យក​ធ្វើជា​កម្មសិទ្ធិ នៅ​ស្រុក​កោះ​ញែក ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​អយ្យការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ ក្នុង​ករណី​មិន​ព្រម​រាងចាល​។

សូម​ជម្រាប​ថា ករណី​របស់​លោកស្រី រ៉ិ​ត វ​ណ្ណី ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ទង្វើ​របស់​គាត់​បាន​ប្រព្រឹទ្ធ​សកម្មភាព​ប្រមូល​ប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ រាប់​រយ​នាក់​ ជាច្រើនលើក​ច្រើនសា​មក​ហើយ គឺ​នាំគ្នា​មក​បោះជំរំ ក្នុង​ដី​របស់​ក្រុមហ៊ុន ផេ​ស៊ី​ហ្វិ​ច ស្ថិតនៅ ឃុំរយ៉ ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​ មក​កាប់​ទន្ទ្រានព្រៃ​យក​ដី​របស់​ក្រុមហ៊ុន​ ដោយ​ខុសច្បាប់​អាច​មាន​ទំហំ​ជាង​១០០០ហិចតា​ ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។

លោក ប៊ុត សុភាព​ នាយក​សន្តិសុខ​កាលពី​ដំបូង​ឈ្មោះ រ៉ិ​ត វ​ណ្ណី ភេទ​ស្រី ​អាយុ​៤២​ឆ្នាំ​បាន​មក​ជួល​ដី​របស់​ក្រុមហ៊ុន​ផេ​ស៊ី​ហ្វិ​ច ដើម្បី​សង់​តូប​លក់​ធម្មតា​មាន​ទាំង​កិច្ចសន្យា​ ជា​លាយលក្ខណ៍អក្សរ​ទៀត​ផង តែ​នៅ​ពេល​ដែល​គាត់​បែកគំនិត​ គាត់​បាន​ប្រមូល​គ្នីគ្នា​មក​លួច​បោះជំរំ​ក្នុង​គោល​បំណង​ កាប់​រុករាន​ទន្ទ្រាន​ដី​ របស់​ក្រុមហ៊ុន​ខាងលើ​ ដែល​បាន​ចុះបញ្ជី​រួចហើយ​។ ទង្វើ​របស់​មេខ្លោង​ខាងលើ​នេះ បាន​ដឹកនាំ​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​មាន​ចំនួន​រាប់​រយ​នាក់​មក​បោះ​ទី​តាំង​នៅ​ទី​នេះ ដើម្បី​កាប់​រុករាន​ដី​យក​ធ្វើជា​កម្មសិទ្ធិ ដោយ​ពួក​គេ​ហាក់បី​ដូច​មិន​ស្គាល់​ពី​ច្បាប់​ទម្លាប់​ឡើយ។

លោក​នាយក​សន្តិសុខ​ ប្រចាំការ​ នៅ​ទី​នោះ​បាន​បន្ត​ថា លោកស្រី រ៉ិ​ត វ​ណ្ណី​ និង​បក្សពួក​ខ្លួន​រូបលោក​ និង ​ក្រុមហ៊ុន​ធ្លាប់​បាន​ធ្វើ​ការណែនាំ​ប្រាប់​ពី​ផ្លូវច្បាប់​ជាច្រើន​ដង​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ទៅ ព្រោះ​វា​អាច​ប្រឈម​ នឹង​ច្បាប់​ជាមិនខាន ប៉ុន្តែ​ទោះបី​មានការ​ណែនាំ​ពី​ក្រុមហ៊ុន​យ៉ាងណា​ក៏​ដោយ​ក៏​លោកស្រី និង បក្សពួក​នៅតែ​បន្ត​សកម្មភាព​មិនបាន​ធ្វើតាម​ការណែនាំ​ឡើយ​។

លោក​បន្ថែម​ថា ចុងក្រោយ​ការ​ហាមប្រាម​ពី​ក្រុមហ៊ុន​លែង​ស្តាប់​ខាង​ក្រុម​ហ៊ុន​បានសម្រេច​ដាក់ពាក្យ​ប្តឹង​មកកាន់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ឲ្យ​ជួយ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់។ លោក សូ សុវណ្ណ ស្នងការ​រង នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អាជ្ញាធរ កោះ​ញែក និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក យោធា​ស្រុក បាន​ចុះ​ប្រតិបត្តិការ​ធ្វើការ​ស្រាវជ្រាវ​ និង ​ពិនិត្យ​ដល់​ទី​តាំង​ខាងលើ​ពិត​ជា​មាន​សកម្មភាព​នេះ​ពិតប្រាកដ​មែន​ដោយមាន​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​២៣១​នាក់​ មក​បោះជំរំ​ស្នាក់​នៅ​ក្នុង​ទីតាំង​ដី​របស់​ក្រុមហ៊ុន​ផេ​ស៊ី​ហ្វិ​ច មក​កាប់​រុករាន​ដី​ព្រៃ​របស់​ក្រុម​ហ៊ុន​នេះ ​យក​ធ្វើជា​កម្មសិទ្ធិ​ ដែល​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា ​ឈ្មោះ រ៉ិ​ត វ​ណ្ណី​ ជា​មេខ្លោង សមត្ថកិច្ច​បាន​នាំ​ខ្លួន​លោកស្រី ​រ៉ិ​ត វ​ណ្ណី មកកាន់​ស្នងការ​ខេត្ត​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ដើម្បី​សួរនាំ​ និង​បញ្ជូន​ទៅកាន់​អយ្យការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោក​ស៊ុម សោ​ភ័​ណ្ឌ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ប្រាប់​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា​នេះ ជនសង្ស័យ​ត្រូវ​បាន​ជំនាញ​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ហើយ។

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ​លោក​បាន​ថ្លែង​ប្រាប់​ថា ក្នុង​ករណី​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្តិ​ និង ​មិន​រាងចាល​បន្ទាប់ពី​សមត្ថកិច្ច ស្រាវជ្រាវ​រក​ឃើញ​ថា ​មាន​កំហុស​ទុក​ឲ្យ​ច្បាប់​ជា​អ្នក​កាត់​ក្តី​ចុះ​។

លោក​អភិបាលខេត្ត​បាន​បន្ថែម​ថា ករណី​ដដែល​របស់​ឈ្មោះ រ៉ិ​ត វ​ណ្ណី​ នេះ​មាន​មិន​តិច​ជាង​៦លើក​នោះ​ឡើយ​ ប្រហែលជា​វាសនា​របស់​គាត់​អាច​ប្រឈម​ជាប់​ពន្ធនាគារ ក្នុង​ការ​ចុះ​ឃាត់ខ្លួន​លោកស្រី រ៉ិ​ត វ​ណ្ណី​ សង្ស័យ​ជា​មេខ្លោង​កាល​ពី​ពេល​ថ្មីៗ​នេះ ​មាន​អង្គការ​សង្គម​ស៊ីវិល​មាន​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី​ រួម​នឹង​អ្នកយកព័ត៌មាន​ឲ្យ​បរទេស​មួយ​រូប​ផង​ដែរ ​ប្រចាំ​ខេត្ត​រតនគិរី​បាន​ទទួល​ស្គាល់​ថា ​ទង្វើ​ដែល​មាន​បងប្អូន​មក​រុករាន​ដី​ព្រៃ​នៅ​ទី​តាំង​ខាងលើ​នោះ​អាច​ជា​ទង្វើ​ខុសច្បាប់​៕

​មេខ្យល់​នាំ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ មក​បោះ​ជំរំ​កាប់​រុករាន​ដី​ព្រៃ ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន ​មេខ្យល់​នាំ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ មក​បោះ​ជំរំ​កាប់​រុករាន​ដី​ព្រៃ ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន ​មេខ្យល់​នាំ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ មក​បោះ​ជំរំ​កាប់​រុករាន​ដី​ព្រៃ ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន