យុវជន​ញៀន​ថ្នាំ​ម្នា​ក់នៅ​ព្រៃវែង​ត្រូវបាន​ចាប់ខ្លួន ពេល​ដាក់ពាក្យ​ប្រឡង​ចូល​ក្របខណ្ឌ​ប៉ូលិស​ និពន្ធដោយ : ថ្មីៗ       July-13-2016, 8:39 pm         355

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132យុវជន​ញៀន​ថ្នាំ​ម្នា​ក់នៅ​ព្រៃវែង​ត្រូវបាន​ចាប់ខ្លួន ពេល​ដាក់ពាក្យ​ប្រឡង​ចូល​ក្របខណ្ឌ​ប៉ូលិស​​ព្រៃវែង ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​យុវជន​១​នាក់ ដែល​បានដាក់​ពាក្យ​ប្រឡង​ចូល​ក្របខណ្ឌ​នគរបាល​នៃ​ក្រសួងមហាផ្ទៃ បន្ទាប់ពី​ពិនិត្យ​រកឃើញថា យុវជន​រូបនេះ​បាន​ប្រើប្រាស់​សារធាតុ​ញៀន​។​

​បើតាម​ស្នងការដ្ឋាន​នគរបាល​ជាតិ ក្រុមការងារ​ត្រួតពិនិត្យ​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន លើ​បេក្ខជន​ដែល​បានដាក់​ពាក្យ​ប្រលង​ចូល​ក្របខណ្ឌ នគរបាល​នៃ​ក្រសួងមហាផ្ទៃ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង កាលពី​ថ្ងៃទី​១២ ខែកក្កដា ដោយបាន​ធ្វើតេស្ត​លើ​បេក្ខជន​សរុប ៨៨​នាក់ ក្នុងនោះ​ស្រី ២៨​នាក់ ។ ជា​លទ្ធផល​យុវជន​១​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​មានប្រើ​ប្រាស់​សារធាតុ​ញៀន ក្នុងចំណោម​បេក្ខជន​ទាំង​៨៨​នាក់​។​

​កាលពី​ថ្ងៃទី​៦ កក្កដា​កន្លងមក ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូនទៅ​មណ្ឌល​អប់រំ​កែប្រែ​ខ្លួន​វិញ​ដែរ បន្ទាប់ពី​ធ្វើតេស្ត​ពិនិត្យ​ទឹកនោម​ឃើញថា យុវជន​ទាំង​៣​នាក់ បាន​ប្រើប្រាស់​គ្រឿងញៀន​៕