វត្ត​ចំនួន​៦​ទទួលទាន​ព្រះវស្សា​ពី​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន

វត្ត​ចំនួន​៦​ទទួលទាន​ព្រះវស្សា​ពី​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន



បន្ទាយមានជ័យ ៖ ក្នុង​ឱកាស​ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ មិន​អាច​និមន្ត​ទៅ​ណា​បាន​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ លោក ខេង ស៊ុម និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ឃុំ​ចំណោម​បាន​នាំ​យក​ទាន​ព្រះវស្សា និង​បច្ច័យ​ជាច្រើន​របស់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ វេរ​ប្រគេង​ដល់​ព្រះសង្ឃ​ចំនួន​៦​វត្ត ស្ថិត​ក្នុង​ឃុំ​ចំណោម ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ទៅតាម​ទំនៀមទម្លាប់​ពុទ្ធសាសនា។

លោក ខេង ស៊ុម បាន​មានបាន​លើក​ឡើង​ថា ​គណបក្ស​ប្រជាជន​ដែល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន​បាន​រំដោះ​ប្រទេសជាតិ និង ពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​របប​ខ្មៅ​ងងឹត ហើយ​ប្រែ​ក្លាយ​ប្រទេសជាតិ មានការ​រីកចម្រើន​គ្រប់​វិស័យ ទាំង​ពុទ្ធចក្រ​ និង ​អាណាចក្រ​ដោយឡែក​សម្រាប់ ខេត្តបន្ទាយមានជ័យ​មាន​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹម យ៉ាន ជា​សមាជិក​អចិន្ត្រៃយ៍ តែ​គិតគូរ​ជានិច្ច​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ។

ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ជួប​ការ​លំបាក​មាន​ជីវភាព​ និង​ លំនៅ​ដ្ឋាន​មិន​សមរម្យ​លោក​បាន​ចាត់​ឲ្យ​ក្រុម​ការងារ​ចុះ​ជួយ​ជានិច្ច ​ដូចជា​ការ​ផ្លាស់ប្តូរ​លំនៅ​ដ្ឋា​ន ​ពី​ប្រក់​ស្បូវ​មក​ប្រក់​ស័ង្កសី​ព្រមទាំង​បាន​ឆ្លើយតប​ទាន់ពេល​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់ព្យុះ។ មិន​ថែម​តែប៉ុណ្ណោះ​ក្នុង​វិស័យ​ពុទ្ធចក្រ​ត្រូវ​បាន​លើកស្ទួយ​គាំទ្រ​យ៉ាង​ពេញទំហឹង ដូចជា​ការ​នាំ​យក​ទាន​ព្រះវស្សា ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៦​វត្ត ក្នុង​១​វត្ត​បាន​ទាន​៦​គូរ ថវិកា​១០​ម៉ឺន​រៀល អង្ករ​១២​ការុង ស្លា​ដក់​១២ មី​១២​កេះ ទឹកត្រី​១២​យួរ ទឹកស៊ីអ៊ីវ​១២​យួរ ទឹកក្រូច​១២​កេះ ទឹក​សុទ្ធ​៣០​យួរ និង​ចែក​ជូន​យាយជី​តាជី​ចំនួន​១០០​នាក់ ក្នុង​ម្នាក់​ទទួល​បាន​សារុង​១។

ជា​ញឹកញាប់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា តាមរយៈ​លោក ខេង ស៊ុម និង​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី តែង​ចុះ​ផ្សារភ្ជាប់​ជាមួយ​ប្រជាពលរដ្ឋ​ពេល​ជួប​ការ​លំបាក៕

វត្ត​ចំនួន​៦​ទទួលទាន​ព្រះវស្សា​ពី​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន វត្ត​ចំនួន​៦​ទទួលទាន​ព្រះវស្សា​ពី​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន វត្ត​ចំនួន​៦​ទទួលទាន​ព្រះវស្សា​ពី​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន