លោក​សាវុន អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ​អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​ព្រះវិហារ​វត្ត សោភ័ណ​រតនា​រ៉ា​ម

លោក​សាវុន អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ​អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​ព្រះវិហារ​វត្ត សោភ័ណ​រតនា​រ៉ា​ម



រតនគិរី ៖ នៅព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ លោក​ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​ និង​លោកជំទាវ រួម​នឹង​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​មួយ​ចំនួន​បាន​អញ្ជើញ​បញ្ចុះ​បឋមសិលា​កសាង​ព្រះវិហារ ​វត្ត​សោភ័ណ​រតនា​រ៉ា​ម ស្ថិត​ក្នុង​ភូមិ​កា​ឡែ​ង ឃុំ​កា​ឡែ​ង ស្រុក​លំផាត់​។

កម្មវិធី​បញ្ចុះ​បឋមសិលា​ធ្វើឡើង ​ដើម្បី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​សេ្ត​ច​ក្រុង​ពាលី​ផ្តល់​នូវ​សេចក្តីសុខ សេចក្តី​ចម្រើន ដល់​ដំណើរការ​សាងសង់​ព្រះវិហារ​ឲ្យ​ប្រព្រឹត្តទៅ​ប្រកប​ដោយ​ភាព​រលូន។

បន្ទាប់ពី​លោក​អាចារ្យ​ធ្វើ​កិច្ច​សព្វគ្រប់ លោកថង សាវុន និង​ភរិយា ​បាន​អញ្ជើញ​កាត់​ឫស​សី​ម៉ា​បញ្ចុះបឋមសិលា​ជា​និមិត្តរូប ​នៃ​ការ​ដាក់​ឲ្យ​ដំណើរការ​សាងសង់ ព្រះវិហារ​ចាប់​ពី​ពេលនេះ​តទៅ​។ ព្រះវិហារ​ដែល​ក្រុង​ពាលី​បញ្ចុះ​បឋម​សិលា​សាងសង់​មាន​បណ្តោយ​២៤ ទទឹង​១២​ម៉ែត្រ ដែល​គ្រោង​ថវិកា​ក្នុង​ការ​សាងសង់​ប្រមាណ​៣០​ម៉ឺន​ដុល្លារ។

ក្នុង​ឱកាស​នេះ​ដែរ លោក​ ថង សាវុន និង​ភរិយា ​ក៏បាន​នាំ​យក​ទៀនវស្សា ទេយ្យទាន និង​គ្រឿង​ឧបភោគបរិភោគ និង​បច្ច័យ​៣,០០០,០០០​រៀល ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​ឱកាស​បុណ្យ​ចូល​ព្រះវស្សា​ក្នុង​ទី​អា​រ៉ា​ម​នេះ​ផង​ដែរ៕

លោក​សាវុន អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ​អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​ព្រះវិហារ​វត្ត សោភ័ណ​រតនា​រ៉ា​ម លោក​សាវុន អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ​អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​ព្រះវិហារ​វត្ត សោភ័ណ​រតនា​រ៉ា​ម លោក​សាវុន អភិបាលខេត្ត​រតនគិរី និង​លោកជំទាវ​អញ្ជើញ​បញ្ចុះ​បឋមសិលា​សាងសង់​ព្រះវិហារ​វត្ត សោភ័ណ​រតនា​រ៉ា​ម