វ៉ាន់ នី​ឡា បង្ហាញ​ភាព​រីករាយ​ពេល​សម្តែង​នៅ​អូស្ត្រាលី

ពេលនេះ វ៉ាន់ នីឡា ហាក់រសាយនៅក្នុងចិត្ត នាងហ៊ានប្រឈមមុខជាមួយមនុស្សនៅជុំវិញខ្លួន ស្របពេលដែលនាងកំពុងសម្តែងនៅប្រទេសអូស្ត្រាលី នាងបានបង្ហាញនូវអារម្មណ៍រីករាយជាមួយអ្នកនៅជុំវិញខ្លួន ហើយពេលទំនេរនាងបានឆ្លៀតពេលដើរលេងជាមួយមិត្តរួមអាជីពយ៉ាងសប្បាយរីករាយ ។

ការសម្តែងរបស់ វ៉ាន់ នីឡា និង លោក អេឡិច ចាន់ត្រា ព្រមទាំង អាន គុណកូឡា នៅប្រទេស អូស្ត្រាលី ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនទស្សនិកជនខ្មែរនៅទីនោះ រហូតធ្វើឲ្យពួកគេរំភើបចិត្ត ជាខ្លាំង ។ ឆ្លៀតពេលទំនេរពីការសម្តែង មានបងប្អូនខ្មែរដែលរស់នៅទីនោះ ជាច្រើន បានហៅតារាទាំងបីដួងទៅលេងផ្ទះ និងជូនដើរលេងកំសាន្តតាមតំបន់កំសាន្តផ្សេងៗ ។

បើក្រឡេកមើល វ៉ាន់ នីឡា វិញ ពិតជារំភើបចិត្តខ្លាំងណាស់ ជាមួយការចេញទៅសម្តែងនៅប្រទេស អូស្ត្រាលី លើកនេះ នាងថែមទាំងបានបង្ហាញនូវអារម្មណ៍រីករាយទៅកាន់អ្នកជុំវិញខ្លួន ហើយថែមទាំងបានដើរលេង និងទិញអីវ៉ាន់យ៉ាងសប្បាយរីករាយ ។

បងប្អូនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី ថែមទាំងបានលើកទឹកចិត្តដល់ វ៉ាន់ នីឡា គ្រប់គ្នា បន្ទាប់ពីបានជួបនិងបានដឹងពីរឿងរ៉ាវពិតរបស់នាង ហើយនាងក៏មិនបានលាក់លៀមរឿងនៅក្នុងចិត្តដែរ។ ផ្ទុយទៅវិញ នាងបានបង្ហាញនិងប្រាប់អ្នកនៅជុំវិញខ្លួនគ្រប់គ្នា នៅពេលដែលគេសួរនាំរឿងរ៉ាវទាំងនោះ ។

សូមទស្សនារូបភាពដែល វ៉ាន់ នីឡា សម្តែងនិងដើរកំសាន្តនៅប្រទេសអូស្ត្រាលីរួមជាមួយមិត្តភក្តិរួមអាជីព ៕ អាលីណា


Related Posts