ចិន​គំរាម​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​ការ​បង្កើត​តំបន់​ការពារ​ដែនអាកាស​ នៅ​តំបន់​មាន​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​

​អនុរដ្ឋមន្ត្រី​ការ​បរទេស​ចិន​ គឺ​លោក​ Liu​ Zhenmin​ បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​ ទី​១៣​ ខែកក្កដា​ ឆ្នាំ​២០១៦​នេះ​ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​តុលាការអន្តរជាតិ​ទីក្រុង​ឡា​អេ​វិនិច្ឆ័យ​ឲ្យ​ចិន​ចាញ់ក្តី​ហ្វី​លី​ពី​ន​ ក្នុង​សំណុំរឿង​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​ កាលពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០១៦​ម្សិលមិញ​ ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​មាន​សិទ្ធិ​បង្កើត​តំបន់​ការពារ​ដែនអាកាស​មួយ​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ ។​

​លើស​ពី​នេះ​ ទីក្រុង​ប៉េ​កាំ​ង​ក៏​បាន​ព្រមាន​ផង​ដែរ​ទៅ​លើ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ដែល​មាន​បំណង​ប្រឆាំង​ការ​គំរាមកំហែង​សន្តិសុខ​របស់​ខ្លួន​ នៅ​ក្នុង​តំបន់​ដែនសមុទ្រ​ចិន​ខាងត្បូង​ ទោះបី​តុលាការអន្តរជាតិ​ទីក្រុង​ឡា​អេ​បាន​សម្រេចសេចក្តី​បែប​ណា​ក៏​ដោយ​ ។​

​គួរ​រំលឹក​ជូន​ថា​ ចិន​ធ្លាប់​បាន​បង្កើត​តំបន់​ការពារ​ដែនអាកាស​មួយ​រួច​ហើយ​ នៅ​លើ​ទឹកដី​ដែល​មាន​ជម្លោះ​ស្រ​ដៀង​គ្នា​នេះ​នៅ​តំបន់​សមុទ្រ​ចិន​ខាងកើត​កាលពី​ឆ្នាំ​២០១៣​កន្លង​ទៅ​ ៕​

Related