មេ​គយ​ធំ​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ “​ផ្លោះ​ថ្នាក់​”​ ជា​ករណី​ពិសេស​


​ឯកឧត្តម​បណ្ឌិត​ គុណ​ ញឹ​ម​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ ទៅ​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ "​ផ្លោះ​ថ្នាក់​"​ ជា​ករណី​ពិសេស​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៥៩៩​ ចុះ​ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៦​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​តាម​ការ​ដំឡើង​ឋានន្តរស័ក្តិ​ជា​លំដាប់លំដោយ​ គឺ​ឯកឧត្តម​ គុណ​ ញឹ​ម​ ត្រូវ​ឡើង​ឋានន្តរស័ក្តិ​ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​២​ ប៉ុន្តែ​ដោយសារ​ការ​ដំឡើង​ឋានន្តរស័ក្តិ​នេះ​ជា​ករណី​ពិសេស​ ទើប​ឯកឧត្តម​ គុណ​ ញឹ​ម​ អាច​ឡើង​ឋានន្តរស័ក្តិ​ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ ទៅ​ជា​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ "​ផ្លោះ​រំលង​ថ្នាក់​"​ តែ​ម្តង​ ។​

​ឯកឧត្តម​បណ្ឌិត​ គុណ​ ញឹ​ម​ អតីត​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ទទួល​បានការ​តែងតាំង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ជំនួស​ឯកឧត្តម​បណ្ឌិត​ ប៉ែន​ ស៊ី​ម៉​ន​ ដែល​ដល់​អាយុ​ចូល​និវត្តន៍​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១៤/១១៧២​ ចុះ​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ៕​

មេ​គយ​ធំ​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ “​ផ្លោះ​ថ្នាក់​”​ ជា​ករណី​ពិសេស​

មេ​គយ​ធំ​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ “​ផ្លោះ​ថ្នាក់​”​ ជា​ករណី​ពិសេស​

Related