ឥណ្ឌូនេស៊ី បង្ហាញ​មូលដ្ឋាន​យោធា​ថ្មី នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ស្ថានភាព​កំពុង​តានតឹង​ស្រាប់​ និពន្ធដោយ : ទេព អ៊ីវិសាល       July-13-2016, 5:29 pm         1616

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឥណ្ឌូនេស៊ី បង្ហាញ​មូលដ្ឋាន​យោធា​ថ្មី នៅ​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ស្ថានភាព​កំពុង​តានតឹង​ស្រាប់​លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​១៣ ខែកក្កដា​នេះ បាន​អះអាងថា ឥណ្ឌូនេស៊ី នឹង​ពង្រឹងសមត្ថភាព​សន្តិសុខ​របស់ខ្លួន​ដែល​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​កន្លែង​ដែល​ឥណ្ឌូនេស៊ី និង​ចិន​ធ្លាប់​ប៉ះទង្គិច​គ្នា​។ ការប្រកាស​នេះ ធ្វើឡើង​ក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ​នៃ​ការប្រកាស​សាលក្រម​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន បាន​បដិសេធ​មិន​ទទួលស្គាល់​នោះ​។​

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​ភ្នាក់ងារ​ព័ត៌មាន AFP លោក Ryamizard Ryacudu រដ្ឋមន្ត្រី​ការពារជាតិ បាន​បញ្ជាក់ថា រដ្ឋាភិបាល​នឹងដាក់​ពង្រាយ​នាវាចម្បាំង យន្តហោះ​ប្រដេញ មី​ស៊ី​លបាញ់​ទៅ​អាកាស ប្រព័ន្ធ​រ៉ា​ដា ក៏ដូចជា​សាងសង់​កំពង់ផែ​ថ្មី​ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​នៅ​ជុំវិញ​កោះ​ឥណ្ឌូនេស៊ី​ណា​ទុ​ណា​(Natuna)​។ លោក​បន្ថែមថា មូលដ្ឋាន​យោធា​ដែល​បានចាប់ផ្តើម​តាំងពី​ប៉ុន្មាន​ខែ​មុននេះ នឹង​បញ្ចប់​ការសាងសង់​ដោយ​ស្ថាពរ​នៅក្នុង​រយៈពេល​មិន​ដល់​មួយឆ្នាំ​នោះទេ​។

​លោក ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ឥណ្ឌូនេស៊ី មិនមាន​ចេតនា​ក្នុងការ​ធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នោះទេ តែ លោក អះអាងថា ខ្លួន មាន​សិទ្ធិ​ក្នុងការ​ការពារ​ព្រំដែន​ខ្លួន​។ លោក បញ្ជាក់ថា «​វា គឺជា​ទ្វារ​មុខ​របស់​យើង ហេតុអ្វី វា​មិន​ត្រូវបាន​ការពារ​?»

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ខែមិថុនា​កន្លងទៅ​ថ្មីៗ​នេះ ឥណ្ឌូនេស៊ី និង​ចិន បាន​មានការ​ប្រឈមមុខ​ខ្លាំង​ផ្នែក​កា​ទូត បន្ទាប់ពី​យោធា​ឥណ្ឌូនេស៊ី បាន​រឹបអូស​ទូក​នេសាទ និង​ឃុំខ្លួន​អ្នកនេសាទ​ជនជាតិ​ចិន ដែល​ឥណ្ឌូនេស៊ី​បាន​ចោទថា​បាន​ចូល​នេសាទ​ខុសច្បាប់​ក្នុង​អធិបតេយ្យ​ឥណ្ឌូនេស៊ី​ក្នុង​បណ្តុំ​កោះ​ណា​ទុ​ណា​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ ក្រោយពី​ការកើត​ហេតុ​នោះ​ភា្ល​មៗ លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូ​កូ វី​ដូ​ដូ បាន​ដឹកនាំ​កម្លាំង​តាម​នាវាចម្បាំង​ទៅ​ពិនិត្យមើល​ស្ថានភាព​នៃ​តំបន់​នោះ​ផងដែរ​។

​តាមរយៈ​ការអះអាង​របស់​រដ្ឋមន្ត្រី​ការពារជាតិ គេ អាច​សន្និដ្ឋានបានថា វត្តមាន​របស់​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ពេលនោះ គេ អាចជា​ការចុះទៅ​ពិនិត្យ​មើល​មូលដ្ឋាន​យោធា​ដែល​សាងសង់​នៅ​ទីនោះ ដែល​ទើបតែ​ទម្លាយ​ពេលនេះ​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា ឥណ្ឌូនេស៊ី មិនមែនជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រជែង​ជាមួយនឹង​ចិន​ដូច​ទៅនឹង​រដ្ឋ​អាស៊ាន​ផ្សេងទៀត ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​នោះទេ​។ តែ​ក្រុង​ប៉េកាំង បានទាមទារ​តំបន់​មួយចំនួន​នៅ​ជុំវិញ​តំបន់​កោះ​ណា​ទុ​ណា​ដែល​ឥណ្ឌូនេស៊ី​អះអាងថា​ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។

​អ្វី​គួរកត់សម្គាល់​នោះ ការបង្ហាញ​ពី​មូលដ្ឋាន​យោធា​ដែល​គ្រោង​នឹង​បញ្ចប់​នាពេលខាងមុខ​របស់​ឥណ្ឌូនេស៊ី ធ្វើឡើង​ខណៈពេល ភាព​តានតឹង​កំពុងតែ​កើតឡើង​នៅ​ក្នុ​សមុទ្រ​ចិន​ខាងត្បូង​។ នោះ​គឺ បន្ទាប់ពី​តុលាការអន្តរជាតិ​ក្រុងឡាអេ បានប្រកាស​សាលក្រម​តាម​បណ្តឹង​ហ្វីលីពីន​ដោយ​បកស្រាយ​ថា ចិន បាន​បំពាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន ប្រកែក​ថា មិន​ទទួលស្គាល់ និង​មោ​ឃៈ​សាលក្រម​នោះ​ផងដែរ​៕