Pelle បាន​ចំណូល​ជាង​៣៤​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍​ពី​ក្លិប​ចិន Shandong Luneng និពន្ធដោយ : ថ្មីៗ       July-13-2016, 8:59 pm         322

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132Pelle បាន​ចំណូល​ជាង​៣៤​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍​ពី​ក្លិប​ចិន Shandong Luneng​កីឡាករ​ជម្រើសជាតិ​អ៊ីតាលី Graziano Pelle និង​មិត្តស្រី Viketoria Varga បាន​ទៅដល់​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ចូលរួម​ជាមួយ​ក្លិប Shandong Luneng នៃ​ក្របខណ្ឌ Chinese Super League របស់​ចិន​។ កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​ផ្ទេរ​ចេញពី​ក្លិប Southampton របស់​អង់គ្លេស​ក្នុងតម្លៃ​ខ្លួន​១៣​លាន​ផោន (​ជាង​១៨​លាន​ដុល្លារ​អាមេរិក​)​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​បណ្តាសារ​ព័ត៌មាន​ធំៗ​នៅ​អង់គ្លេស​។​

Pelle បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​៣០​គ្រាប់​ពី​ការបង្ហាញ​ខ្លួន​៨១​លើក​នៅ Southampton ហើយ​រកបាន​៧​គ្រាប់​ពី​ការបង្ហាញ​វត្តមាន​១៧​លើក​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​ចាប់តាំងពី​ឆ្នាំ​២០១៤ មក​។ តម្លៃ​ខ្លួន​របស់ Pelle នៅ​ក្លិប Shandong Luneng របស់​ចិន នាំ​ឲ្យ​គេ​មានឈ្មោះ​ក្នុងចំណោម​កីឡាករ​បាល់ទាត់​១០​រូប​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​លើ​ពិភពលោក​។​

​យោងតាម​កំណត់ត្រា Cristiano Ronaldo របស់ Real Madrid មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ ដោយ​នាំមុខ Lionel Messi របស់ Barcelona, Hulk នៃ​ក្លិប Shanghai SIPG និង Neymar នៃ​ក្លិប Barcelona និង Zlatan Ibrahimovic នៅពេល​លេង​ឲ្យ​ក្លិប PSG ។  បច្ចុប្បន្ន Graziano Pelle ស្ថិតនៅ​លេខ​រៀង​ទី​៦ ដោយ​ឈរ​ពីលើ Thomas Muller នៃ​ក្លិប Bayern Munich, Ezequiel Lavezzi នៃ​ក្លិប Hebei China Fortune, Jackson Martine នៃ​ក្លិប Guangzhou Evergrande និង Thiago Silva នៃ​ក្លិប PSG​។​

​នេះ​ជាការ​គណនី​កម្រៃ​ពលកម្ម​ដែល Graziano Pelle ត្រូវ​ទទួលបាន​ពី​ក្លិប Shandong Luneng
-១៣ ៦០០ ០០០​ផោន (​ជាង​១៨​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​)
-១ ១៣៣ ៣៣៣​ផោន  (​ជាង​១,៥​លាន​ដុល្លារ​ក្នុង​១​ខែ​)
-២៦១ ៥៣៨​ផោន (​ជាង​៣៤​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​សប្តាហ៍​)
-៣៧ ២៦០​ផោន (​ជិត​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ថ្ងៃ​)
-១៥៥២​ផោន (​ជាង​២​ពាន់​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ោង​)
-២៥.៨៧​ផោន (​ជិត​៣៥​ដុល្លារ​អាមេរិក​ក្នុង​១​នាទី​) ៕

Pelle បាន​ចំណូល​ជាង​៣៤​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍​ពី​ក្លិប​ចិន Shandong Luneng និពន្ធដោយ : ថ្មីៗ       July-13-2016,  8:59 pm         322