យុវតី​ម្នាក់​ប្រាប់​ពី​អនាគត​ចង់​ធ្វើ​ឯកអគ្គរដ្ឋទូត

យុវតី​ម្នាក់​ប្រាប់​ពី​អនាគត​ចង់​ធ្វើ​ឯកអគ្គរដ្ឋទូត

 

ជយលាភី​ចំណាត់ថ្នាក់​លេខ២នៃ​កម្មវិធី public speakingរៀបចំឡើង​ដោយ​សាលា​អន្តរជាតិ​Belteiនៅ​ទីក្រុង​ភ្នំពេញ​បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ខ្ពស់​ចង់​ក្លាយ​ជា​មន្ត្រី​ការទូត​ម្នាក់។

 
យុវតី​វ័យ ១៦ឆ្នាំ ទឹង សេរី​រង្សី​ ជា​សិស្ស​ថ្នាក់​ទី៩A2នៃ​សាលា​ខាងលើ​ថ្លែងប្រាប់ ​Sabayថា៖ “ការទូត​ជា​វិស័យ​មួយ​ដែល​​ខ្ញុំ​ពេញចិត្ត​ជាងគេ ដូច្នោះ​​ខ្ញុំ​នឹង​ខិតខំ​ប្រឹង​អោយ​អស់​លទ្ធភាព​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​ដ៏​វែងឆ្ងាយ​នេះ។”

 
យុវតី​ម្នាក់​ប្រាប់​ពី​អនាគត​ចង់​ធ្វើ​ឯកអគ្គរដ្ឋទូត

 
យុវតី​ដែល​មាន​កំណើត​នៅ​ភ្នំពេញ​ប្រាប់ថា ​ដោយមាន​កា​លើកទឹកចិត្ត​ពី​សំណាក់​មិត្តភ័ក្ដិ ​និង​លោកគ្រូ​អ្នកគ្រូ ជំរុញ​អោយ​នាង​ក្លាយជា​បេក្ខភាព​សំខាន់​ម្នាក់​ចូលរួម​ប្រកួតប្រជែង​កម្មវិធី​“public speaking”ជា​កម្មវិធី​មួយ​រៀបចំឡើង​សម្រាប់​ប្រកួតប្រជែង​សិស្ស​ឆ្នើម​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ២ប្រចាំ​សាខា​ទាំង ១៥នៃ​សាលា​អន្តរជាតិ​Beltei។

 
ភាព​វ័យ​ឆ្លាត​ទាំង​ខេមរភាសា​និង​ភាសា​អង់គ្លេស​រួម​ទាំង​ការសិក្សា​លើ​គ្រប់មុខ​វិជ្ជា​ធ្វើ​អោយ ​រង្សី​ ជាប់​ចំណាត់ថ្នាក់​លេខ១ប្រចាំ​ថ្នាក់​ស្ទើរ​រៀងរាល់​ខែ ​និង​ក្លាយ​ជា​សិស្ស​ឆ្នើម១រូប​ប្រចាំ​សាលា។

 
យុវតី​ម្នាក់​ប្រាប់​ពី​អនាគត​ចង់​ធ្វើ​ឯកអគ្គរដ្ឋទូត

 
ជយលាភី​លេខ២រូបនេះ​បាន​បន្តថា​ ភាព​ជោគជ័យ​ដែល​នាង​ទទួល​បាន​ពី​កម្មវិធី​នេះ​ដោយសារ​ប្រកាន់ខ្ជាប់​នូវ​គោល​ការណ៍​ពីរ៖
ទី១៖ ត្រូវ​កំណត់​ប្រធានបទ​ច្បាស់លាស់​ថា​ត្រូវ​និយាយ​អំពី​អ្វី។

 
ទី២៖ មាន​ភាព​ជឿជាក់​លើ​ខ្លួនឯង​ក្លាហាន​បញ្ចេញ​នូវ​អ្វី​ដែល​ខ្លួន​ចេះ អោយ​សាធារណជន​បាន​ដឹង។ “វិធីសាស្ត្រ​រៀន​ត្រឹមត្រូវ​គឺ​រៀន​ដោយ​ប្រើ​វិធីសាស្ត្រ​ឆ្លាត (Smart)មានន័យថា​រៀន​ជាមួយ​គ្រូ​អោយ​ចំ​គោលដៅ​ចំណាយ​ពេល​តិច​ជាង​ និង​មិនសូវ​ហត់នឿយ។ រៀន​ដោយ​មិន​បង្ខំ​ព្រោះ​កាលណា​ខំប្រឹង​ខ្លាំង​ពេក​នាំ​អោយ​ខួ​ក្បាល​ស្ត្រេស​ដំណើរការ​បាន​តិចតួច​អនុវត្ត​វិធីសាស្ត្រ​នេះ​គឺមាន​ប្រសិទ្ធភាព​មែន​សម្រាប់​​ខ្ញុំ។ រង្សី​និយាយ៕

 
យុវតី​ម្នាក់​ប្រាប់​ពី​អនាគត​ចង់​ធ្វើ​ឯកអគ្គរដ្ឋទូត

 
អត្ថ​ប​ទៈ ជិន វេន