កម្មវិធី​ទាំង​នេះ​តើ យុវវ័យ​ចូលចិត្ត​ប្រើ​ កែ​មុខ​ឲ្យ​ស្អាត​ដូច​តារា

Photo Plastic 2 និង Visage Lab ជា​កម្មវិធី​ពេញ​និយម ​យុវវ័យ​ចូលចិត្ត​ប្រើ​កម្មវិធី​កែ​មុខ​មាត់​ឲ្យ​ស្អាត ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​លើ​បណ្តាញ​សង្គម។

 

កម្មវិធី​ទាំង​នេះ​តើ យុវវ័យ​ចូលចិត្ត​ប្រើ​ កែ​មុខ​ឲ្យ​ស្អាត​ដូច​តារា

 

ចំពោះ Photo Plastic 2 មាន​មុខងារ កែ​រាង​ដង​ខ្លួន​ឲ្យ​ស្រឡូន (Reshaping) កែ​ផ្នែក​នៃ​ផ្ទៃ​មុខ (Retouch) និង​ពណ៌​ស្បែក​ឲ្យ​ស្រស់​ស្អាត​ជា​ដើម ដោយ​ប្រើ​ម្រាមដៃ​កែ​ដូច​ការ​វះ​កាត់​កែ​សម្ផស្ស​អ៊ីចឹង​ដែរ។ ក្រោយ​ប្រើ​មុខងារ​ទាំង​នេះ រូប​អ្នក​នឹង​ស្រស់​ស្អាត​សឹង​មិន​ជឿ​ខ្លួន​ឯង។

 

ចំណែក Visage Lab អ្នក​ប្រើ​ពុំ​អាច​កែ​មុខមាត់​ដោយ​ខ្លួន​ឯង​បាន​ទេ តែ​អាច​កំណត់​មុខងារ កែ​ពណ៌​ស្បែក ភ្នែក ធ្មេញ​និង​មុខងារ​កែ​ផ្ទៃ​មុខ​ផ្សេងៗ​ទៀត ដើម្បី​កម្មវិធី​ធ្វើ​ការ​ជំនួស។

 

សម្រាប់ iOS អាច​ទាញ​យក Photo Plastic 2 ដោយ​ចុច​ត្រង់​នេះ តែ​សម្រាប់​  Android អាច​ប្រើ​កម្មវិធី​ស្រដៀង​គ្នា​ឈ្មោះ Photo Plastic Surgery Pro។

 

ទាញ​យក​ Visage Lab​

 

កម្មវិធី​ទាំង​នេះ​តើ យុវវ័យ​ចូលចិត្ត​ប្រើ​ កែ​មុខ​ឲ្យ​ស្អាត​ដូច​តារា

 

កម្មវិធី​ទាំង​នេះ​តើ យុវវ័យ​ចូលចិត្ត​ប្រើ​ កែ​មុខ​ឲ្យ​ស្អាត​ដូច​តារា

 

អត្ថបទ៖ ប៉ែត ផាន់និត