នេះ​ជា​មូលហេតុ​ស្ត្រី​ជប៉ុន​មិនដែល​ធាត់​និង​រស់នៅ​បានយូរ​ជាងគេ​

    ​ស្ត្រី​ជប៉ុន​ជាម​នុស្ស​ដែល​រស់នៅ​បានយូរ​ជាងគេ​នៅលើ​ផែនដី​នេះ ហើយ​ពួកគេ​ក៏​មិនសូវ​ឡើង​ទម្ងន់​ដែរ​។ តើ​អ្វី​ទៅជា​អា​ថ៍កំ​បាំង​របស់​ពួកគេ​?

​    ​អ្នកស្រី Naomi Motiyama ជា​អ្នកនិពន្ធ​មួយរូប​បាន​លាតត្រដាង​អា​ថ៍កំ​បាំង​នេះ​ក្នុង​សៀវភៅ​របស់គាត់​ឈ្មោះ "Japanese Women Don't Get Old Or Fat"​។ អ្នកស្រី​បាន​សរសេរ​អំពី​ផ្ទះបាយ​ម្ដាយ​របស់គាត់ និង​ផ្ដល់​ចម្លើយ​ជាច្រើន​សម្រាប់​ការរស់នៅ​យូរអង្វែង​និង​ជីវិត​សុខភាព​ល្អ​។ របប​អាហារ​គឺជា​ផ្នែក​មួយ​ជួយ​ក្នុងការ​ស្រក​ទម្ងន់​។ កំពូល​អាហារ​ដែល​ពួកគេ​ទទួលទាន​រាល់ថ្ងៃ​នោះ​គឺ​ត្រី សា​រ៉ា​យ​សមុទ្រ ផ្លែឈើ សណ្ដែក អង្ករ បន្លែ និង​តែ​បៃតង​។​

នេះ​ជា​មូលហេតុ​ស្ត្រី​ជប៉ុន​មិនដែល​ធាត់​និង​រស់នៅ​បានយូរ​ជាងគេ​

​    ​ម្ហូបអាហារ​ទាំងនេះ​រួមមាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ភាព​ចាស់ និង​ជំនួយ​ក្នុងការ​ស្រក​ទម្ងន់ និង​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ​។​

​    ​រៀងរាល់ថ្ងៃ​ស្ត្រី​ជប៉ុន​ចម្អិន​អាហារ ដែល​រួមមាន ត្រី​ដុត បាយ​មួយ​ចាន បន្លែ​ចម្អិន​រួច ស៊ុប តែ​បៃតង និង​ផ្លែឈើ​។ មនុស្ស​ក្នុងប្រទេស​ជប៉ុន​ពិសា​ត្រី​រង្វង់ ១០ ភាគរយ​ក្នុង​ពិភពលោក ខណៈ​ប្រជាជន​ជប៉ុន​មាន​ត្រឹម ២ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ក្នុង​ពិភពលោក​។​

​    ​Moriyama ក៏បាន​សរសេរថា​ម្ហូប​ប្រពៃណី​របស់​ជប៉ុន​គឺ​ងាយស្រួល​ធ្វើ ហើយ​អាហារ​ភាគច្រើន​គឺ​ដុត ឬ​ចំហុយ​។ លើសពីនេះ​ទៀត ពួកគេ​ទទួលទាន​បាយ​ជំនួស​ឱ្យ​នំប៉័ង និង​ពិសា​វា​រៀងរាល់ថ្ងៃ​អំឡុងពេល​អាហារ​នីមួយៗ ហើយ​ទំពារ​មួយ​ទាល់តែ​ម៉ដ្ឋ​ទើប​លេប​។​

​    ​ក្នុងប្រទេស​ជប៉ុន​អាហារ​ពេលព្រឹក​គឺ​ត្រូវបាន​ចាត់ទុកថា​ជា​រឿង​សំខាន់បំផុត និង​រួមមាន​អាហារ​ជាច្រើន និង​ភេសជ្ជៈ​ដូចជា តែ​បៃតង បាយ​ចំហុយ ស៊ុប តៅហ៊ូ ខ្ទឹម សា​រ៉ា​យ ពង​ទា​ចំហុយ និង​ត្រី​។​

​    ​ពួកគេ​កម្រ​បរិភោគ​បង្អែ​មណាស់ ប៉ុន្ដែ​នៅពេល​វា​នៅលើ​ម៊ុ​យ​នុយ ពួកគេ​ក៏​ទទួលទាន​ខ្លះៗ​ដែរ​។ ស្ត្រី​ជប៉ុន​ចូលចិត្ត​បង្អែម​ខ្លាំងណាស់ ប៉ុន្ដែ​ពួកគេ​ដឹងថា ពួកវា​មាន​ផល​អវិជ្ជមាន​លើ​រាងកាយ​របស់​ពួកគេ និង​សុខភាព​រួម​។​

​    ​ចុងក្រោយ​អ្នកនិពន្ធ​រូបនេះ​បាន​និយាយថា លំ​ហាត់ប្រាណ​គឺជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុងប្រទេស​ជប៉ុន​។ ជប៉ុន​មាន​បែបផែន​ជីវិត​សុខភាព​ល្អ​ដោយ​បង្កើត​នូ​វប្បធម៌​មួយ​គឺ​ជិះ​កង់ ដើរ និង​ឡើង​ភ្នំ​៕