តើលោកអ្នកមានដឹងទេថា កាមេរ៉ាភ្លោះរបស់ LG G5se មានសមត្ថភាពខ្លាំង នឹងលក្ខណៈពិសេសអ្វីខ្លះ?

លក្ខណៈទូទៅរបស់ស្មាតហ្វូនជំនាន់ថ្មី LG G5se គឺជាស្នាដៃមួយថ្មីរបស់ក្រុមហ៊ុន LG ដែលបានបង្កើតឡើង យ៉ាងពិសេសមានលក្ខណៈ សម្បត្តិទាក់ទាញប្លែកពីគេ។ បើយើងក្រឡេកមើលទៅលើការរចនារូបរាង ទាំងមូលរបស់ LG G5se គឺដូចគ្នាទៅនឹងស្មាតហ្វូនដែលមានតួរបែប Unibody ដែរ ប៉ុន្តែវាពុំមែនដូចអ្វីដែលយើងបានឃើញនោះទេ គឺមួយផ្នែកខាងក្រោមរបស់ LG G5 អាចទាញចេញហើយ និងដោះដូរថ្មបាន ក៏ដូចជាអាចភ្ជាប់ជាមួយឧបករណ៍ ជំនួយការថតរូប LG CAM Plus និង Hi-Fi Plus បានផងដែរ។ តួរទាំងមូលនៃស្មាតហ្វូន LG G5se ត្រូវបានស្រោបដោយអាលុយមីញ៉ូម និងកញ្ចក់ 3D Arc glass នៅផ្នែកខាងមុខ។

សម្រាប់លក្ខណៈពិសេសរបស់ កាមេរ៉ា LG G5se ត្រូវបានក្រុមហ៊ុន LG បំពាក់ដោយកាមេរ៉ាខាងក្រោយ ចំនួនពីរគ្រាប់(Dual Rear Camera) ដែលមានអមមកនូវជាមួយនឹងភ្លើងហ្វាស់ជំនួយពីរគ្រាប់ (Dual LED Flash) ដូចគ្នាទៅហ្នឹងកាមេរ៉ាដែរ ក្នុងនោះក៏មានស៊ិនស័រសំរាប់ចាប់រូបភាពដ៏វៃឆ្លាតថែមទៀតផង។ នៅក្នុងចំណោមកាមេរ៉ាទាំងពីរគ្រាប់នោះ គឺមានមុខងារ និងតួនាទីខុសៗគ្នា គឺមួយគ្រាប់ដែលមានទំហំ 16 មេហ្គាភិចសែលនោះ មានសមត្ថភាពអាចចាប់រូបភាពច្បាស់ បែបធម្មជាតិបាននៅក្នុងកម្រិត 78 ដឺក្រេ មានន័យថា វាដូចទៅនឹងកាមេរ៉ាថតរូប របស់ស្មាតហ្វូនដទៃទៀតអញ្ចឹងដែរ និងមួយគ្រាប់ទៀតទំហំ 8 មេហ្គាភិចសែល ដែលអាចចាប់រូបភាពបានរហូតដល់កំរិត 135 ដឺក្រេ ជាមួយមុខងារ OIS, Laser autofocus មានន័យថា វាមានសមត្ថភាពអាចថតរូបភាពបានដូចគ្នាជាមួយនឹងកាមេរ៉ា Professional ដែលមានកែវម៉ាស៊ីន Lens កំរិត 15មម និង 16មម គឺលក្ខណះ (Wide-Angel) អាចថតរូបភាពបានទំហំធំជាងមុន។ កាមេរ៉ាទាំងពីររបស់ LG G5se ធ្វើការរួមគ្នាបានយ៉ាងល្អដោយមួយគ្រាប់ប្រើសំរាប់ចាប់ពណ៌ និងពន្លឺរូបភាព ខណៈមួយគ្រាប់ទៀតប្រើសម្រាប់លៃលកពណ៌ស ខ្មៅនៃរូបភាព ដូចច្នេះ ទោះបីជាក្នុងលក្ខខ័ណ្ឌបែបណាក៏ដោយ ក៏រូបភាពមួយសន្លឹកដែលផ្តិតចេញពីការមេរ៉ា របស់ទូរស័ព្ទ LG G5se គឺពិតជាស្រស់ស្អាតជាទីគាប់ចិត្ត ដោយឡែកសម្រាប់កាមេរ៉ា Selfie វិញ គឺមានទំហំ 8 មេហ្គាភិចសែលភ្ជាប់នូវស៊ិនស័រពន្លឺជាជំនួយសម្រាប់ការថតនៅទីកន្លែងដែលងងឹត ឬពន្លឺខ្សោយឲ្យការចាប់រូបភាពបានច្បាស់ល្អផងដែរ។

ដូច្នេះ ចង់ដឹងថាតើ កាមេរ៉ាភ្លោះរបស់ LG G5se មានសមត្ថភាពពិតដូចដែលរៀបរាប់ ឬយ៉ាងណានោះ លោកអ្នកអាចអញ្ជើញទៅធ្វើតេស្ត៍សាកល្បងបាននៅហាង LG Brand Shop គ្រប់សាខា នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលនៅជិតលោកអ្នក និង កុំភ្លេចសួររក ប័ណ្ណ ធានាពីក្រុមហ៊ុន និង ហាងលក់ទូរស័ព្ទរាល់ពេលដែលអ្នកជាវទូរស័ព្ទ របស់ LG ពត៍មានបន្ថែមសូមទំនាក់ទំនងមក 023 888 199 និង 023 222 699៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តើលោកអ្នកមានដឹងទេថា កាមេរ៉ាភ្លោះរបស់ LG G5se មានសមត្ថភាពខ្លាំង នឹងលក្ខណៈពិសេសអ្វីខ្លះ?

តើលោកអ្នកមានដឹងទេថា កាមេរ៉ាភ្លោះរបស់ LG G5se មានសមត្ថភាពខ្លាំង នឹងលក្ខណៈពិសេសអ្វីខ្លះ?

តើលោកអ្នកមានដឹងទេថា កាមេរ៉ាភ្លោះរបស់ LG G5se មានសមត្ថភាពខ្លាំង នឹងលក្ខណៈពិសេសអ្វីខ្លះ?

តើលោកអ្នកមានដឹងទេថា កាមេរ៉ាភ្លោះរបស់ LG G5se មានសមត្ថភាពខ្លាំង នឹងលក្ខណៈពិសេសអ្វីខ្លះ?