គុណសម្បត្តិ «​គ្រាប់ឪ​ឡឹ​ក​» ចំពោះ​សុខភាព​ដែល​គេ​មើលរំលង​!

6 Videos


មនុស្សមួយចំនួនពិតជាធ្លាប់ស្គាល់និងពិសារផ្លែឪឡឹកមិនខាន ហើយក៏តែងទទួលស្គាល់ពីគុណសម្បត្តិរបស់ វាចំពោះសុខភាព ។ ប៉ុន្តែមនុស្សមួយចំនួននៅពេលពិសារផ្លែឈើនេះ គេតែងបោះចោលគ្រាប់របស់វាចោល និងមិនយកចិត្តទុកដាក់ ពីគុណសម្បត្តិរបស់វានោះឡើយ ។

P9

គុណសម្បត្តិ «​គ្រាប់ឪ​ឡឹ​ក​» ចំពោះ​សុខភាព​ដែល​គេ​មើលរំលង​!

តាមពិតគ្រាប់ឪឡឹកក៏មានគុណសម្បត្តិពិសេសចំពោះសុខភាព ព្រោះវាអាចជួយលាងសំអាត និងបញ្ចេញជាតិពុលពីក្នុងរាងកាយបាន ។ ក្រៅពីនេះវាជួយពង្រឹងប្រព័ន្ធការពាររាងកាយ កាត់បន្ថយបញ្ហារលាក សម្អាតតម្រងនោម និង សម្រួលប្រព័ន្ធរំលាយអាហារ ។

នេះមិនមានន័យថា អ្នកត្រូវពិសារទំពាគ្រាប់ឪឡឹកនោះទេ ប៉ុន្តែអ្នកត្រូវអនុវត្តតាមវិធីខាងក្រោម គឺយកគ្រាប់នេះទៅផ្សំជាភេសជ្ជៈដើម្បីពិសារ ៖
• យកគ្រាប់ឳឡឹកស្រស់ចំណុះ៤ស្លាបព្រាទៅកិន
• យកទៅដាក់ក្នុងទឹកចំណុះ១លីត្រ ដាំទឹកពុះរយៈពេល ១៥នាទី
• រក្សាទុកពិសារអោយបានរយៈពេល ២ថ្ងៃ ដោយពិសារបន្តិចម្តងៗ
• មិនត្រូវទុកអោយដល់ថ្ងៃទី៣នោះទេ
• នៅថ្ងៃបន្ទាប់អ្នកអាចអនុវត្តវិធីដូចគ្នាធ្វើវាម្តងទៀតដើម្បីទុកពិសារ
• ត្រូវពិសាររាល់ចន្លោះ ២ថ្ងៃម្តង សម្រាក ២ថ្ងៃម្តង
• ក្នុងរយៈពេល ១ខែ នោះអ្នកនឹងប្លែកក្នុងអារម្មណ៍ចំពោះសុខភាពរបស់អ្នកមិនខាន ៕ សុផល