ចោរ​ចូល​លួច​ក្នុងអង្គ​ការ តែសមត្ថកិច្ច​​មិន​ចង់​ទម្លាយ​

ខេត្តបាត់ដំបង ​៖ ជន​​មិន​ស្គាល់​មុខ​បាន​គាស់​ប​ង្អូ​ច​ចូល​​លួច​យក​សម្ភា​រ និង​លុយកាក់​​អស់​គ្មាន​​សល់ ​ស្ថិត​​ក្នុង​បន្ទប់​ស្នាក់​នៅ​នៃ​អង្គការ​មួយ​​របស់​ជប៉ុន ​ក្នុង​ភូមិ​កំពង់​​សី​ម៉ា សង្កាត់​​វត្ត​គរ ក្រុង​​បាត់ដំបង ដែល​កើតឡើង​​កាលពី​​វេលា​រំលង​អធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​១៣​ កក្កដា តែត្រូវ​សមត្ថកិច្ច​​បាន​ព្យាយាម​​លាក់​​បាំង ដោយសារ​ករណី​​បែប​នេះ ​កើតឡើង​ច្រើន​ដង​​ពេក ព្រោះ​តែ​ទប់​ស្កាត់​ ឬ​​បង្ក្រាប​​មិន​​បាន ​។

បើ​តាម​ប្រភព​​ឱ្យ​​ដឹង​ថា ទីតាំង​​កើតហេតុ​ ជា​ស្នាក់​ការ​អង្គការ ​«​សមាគម​​​កប្បាស​កម្ពុជា​» ​ស្ថិត​ក្នុង​ភូមិ​-សង្កាត់​ខាងលើ​ ។ ប្រធាន​នៃ​អង្គការ​នេះ​ ឈ្មោះ​ភឹង វិសាល ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ និង​លោក​​អាត ស៊ូ​ស៊ី​ហ្វូ​រ៉ូ​ឡា​វ៉ា ជនជាតិ​ជប៉ុន ជា​ម្ចាស់​​ជំនួយ​ ។ ប្រភព​ដដែល​​​បន្ត​ថា ជន​មិន​ស្កាល់​មុខ ​អាច​ចូល​តាម​របង​ខាងក្រោយ​ ទាំង​កណ្ដាល​អ​ធ្រា​ត្រ រួច​គាស់​ទ្វារ​​ប​ង្អួច​​ចូល​ទៅ​ក្នុង​​​​លួច​យក​ទ្រព្យ​សម្បត្តិ​តែ​ម្ដង ​។

ប្រភព​ដដែល​បញ្ជាក់​ថា ជនសង្ស័យ​បាន​​ចូល​ទៅ​លួច​យក​សម្ភា​រ​​នៅ​ក្នុង​បន្ទប់ដេក ខណៈ​មន្ត្រី​អង្គការ​កំពុង​​ដេក​លក់ ហើយ​មិន​បាន​​ចាក់​គន្លឹះ​ពី​ខាងក្នុង​ ។ ប៉ុន្តែ​នៅ​ខាងក្រៅ​បន្ទប់ ​ក៏​មាន​​បំពាក់​កាមេរ៉ា​​សុវត្ថិភាព​​ដែរ ហើយ​ថត​ជាប់​នូវ​​សកម្មភាព​ជនសង្ស័យ​​នោះ​ផង​ ។ សមត្ថ​កិច្ច​ហាក់​​មិន​បាន​ព្យាយាម​លាក់បាំង​នូវ​​ព័​ត៌​មាន​នេះ សំរាប់​អ្នក​សារ​ព័​ត៌​មាន បើ​ទោះជា​បាន​ចុះ​ទៅ​ពិនិត្យ​​កន្លែង​កើត​ហេតុ​រួចរាល់​ហើយ​ក្ដី ដោយ​អះអាង​​ថា មន្ត្រី​ជំនាញ​កំពុង​តាម​ប្រមាញ់​ជន​សង្ស័យ ដែល​មាន​ភិនភាគ​​ជាប់​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិ​

ភាព​ ។

ប្រភព​ពី​មន្ត្រី​​​បង្ហើប​ឱ្យ​​ដឹង​ថា សមត្ថកិច្ច​​មិន​ចង់​ទម្លាយ​រឿង​នេះ​ឱ្យ​​បែក​ខ្ចរ​ខ្ចាយ មិនមែន​មាន​ន័យ​​ថា នាំ​ដល់​ការ​​បរាជ័យ​ក្នុង​ការ​ចាប់​ខ្លួន​ជនសង្ស័យ​នោះ​​ទេ តែ​ដោយសារ​ករណី​គាស់​​ទម្លុះទម្លាយ​លួច​ទ្រព្យសម្បត្តិ​ពលរ​ដ្ឋ​​បែប​នេះ វា​កើត​មាន​ច្រើន​​លើក​​ពេក ​នៅ​ក្នុង​ខេត្តបាត់​ដំបង ហើយ​សមត្ថកិច្ច​ទប់ស្កាត់ ឬ​ការ​បង្ក្រាប​មិន​​បាន ម្លោះ​ហើយ​​ទើប​សមត្ថកិច្ច​ព្យាយាម​បិទ​បាំង​ខ្លះទៅ ដោយ​បាន​​ត្រឹម​​ប្រើ​​ពាក្យ​កំពុង​ស្រាវជ្រាវ​បន្ត​តែ​​ប៉ុណ្ណោះ​ ។

ជុំវិញ​ករណី​ចោរ​ចូល​លួច​ទ្រព្យ​សម្បត្តិ​ក្នុង​ស្នាក់​ការ​អង្គការ​​ខាងលើ​នេះ បើ​តាម​អ្នកគ្រប់គ្រង​អង្គការ​​បាន​ឲ្យ​ដឹង​ថា សម្ភា​រ​ដែល​បាត់បង់​រួម​​មាន អាយ​ភេ​ត​២​គ្រឿង ទូរស័ព្ទ​អាយ​ហ្វូ​ន​១​គ្រឿង ឡេ​ប​ថប​១​គ្រឿង កាមេរ៉ា​ថតរូប ​ម៉ាក​កាណុង​១​គ្រឿង ប្រាក់​ដុល្លា​រ​អា​មេ​រិ​ក​ចំនួន​១,០០០​ដុល្លារ ប្រាក់​តៃវ៉ាន់​ចំនួន​៥០០​ដុល្លារ និង​ប្រាក់​ថៃ​ចំនួន​២៤,០០០​បាត​ ។

ជន​រង​គ្រោះ​បាន​​បញ្ជាក់​ថា កាមេរ៉ា​សុវត្ថិភាពបាន​ថត​ជាប់​រូបភាព​ជនសង្ស័យ​​នោះ តែ​ជាប់​ក្នុង​រយៈ​ពេល​ខ្លី ដោយសារ​តែ​ជន​សង្ស័យ​​នោះ​មើលឃើញ​​កាមេរ៉ា ហើយ​ក៏​ទាញ​ផ្ដាច់​​ប្រ​ព័​ន្ធ​​ខ្សែ​​កាមេរ៉ា​នោះ​ចោ​ល​ ។

សូម​​បញ្ជាក់​ថា ករណី​ក្រុម​ចោរ​​ធ្វើ​សកម្មភាព​គាស់​ទម្លុះ​ទម្លាយ​​ចូល​លួច​ទ្រព្យសម្បត្តិ​ប្រជា​ពលរ​ដ្ឋ​នៅ​ក្នុង​ក្រុង​បាត់​ដំបង ក៏​ដូច​ជា​នៅ​តាម​បណ្ដា​​ស្រុក​មួយ​ចំនួន​​នៅ​ក្នុង​ខេត្ត ហាក់​កំពុង​កើន​ឡើ​ន​​គួរ​ឲ្យ​កត់​សម្គាល់ ចាប់​តាំងពី​ក្នុង​អំឡុង​ឆ្នាំ​​២០១៥ រហូត​មក​ដល់​ពេល​​នេះ​ ។ រីឯ​ការ​គ្រប់គ្រង​​មុខសញ្ញា ការ​ទប់ស្កាត់ ឬ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ហាក់​នៅ​មាន​​កម្រិត​​ទាប​​បំផុត ​។

ភាព​បរាជ័យ​នៃ​ការ​ទប់​ស្កាត់ និង​ការ​បង្ក្រាប​ជនល្មើស​​នេះ បាន​ធ្វើ​ឱ្យ​​ប្រជា​ពលរ​ដ្ឋ​​បារម្ភ​យ៉ាង​ខ្លាំង​ អំពី​បញ្ហា​អសន្តិសុខ​​នៅ​ក្នុង​មូល​ដ្ឋាន ហើយ​ក៏​ជា​បរាជ័យ​មួយ ​ក្នុង​ការ​អនុវត្ត​នូវ​គោល​នោ​យោ​បាយ​ «​ភូមិ-​ឃុំ​មាន​សុវត្ថិភាព​» ​ដែល​ជា​គោលនយោបាយ​ដ៏​ចម្បង​​របស់​រាជរ​ដ្ធា​ភិ​បាល​​ដែរ​។ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចោរ​ចូល​លួច​ក្នុងអង្គ​ការ តែសមត្ថកិច្ច​​មិន​ចង់​ទម្លាយ​

ចោរ​ចូល​លួច​ក្នុងអង្គ​ការ តែសមត្ថកិច្ច​​មិន​ចង់​ទម្លាយ​

ចោរ​ចូល​លួច​ក្នុងអង្គ​ការ តែសមត្ថកិច្ច​​មិន​ចង់​ទម្លាយ​