​តើ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​ញឹកញាប់​ប៉ុណ្ណា ទើប​មាន​សុវត្ថិភាព​?

​តើ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​ញឹកញាប់​ប៉ុណ្ណា ទើប​មាន​សុវត្ថិភាព​?


​តើ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​ញឹកញាប់​ប៉ុណ្ណា ទើប​មាន​សុវត្ថិភាព​?

​នាង​ខ្ញុំ​អាយុ ២២ ឆ្នាំ ហើយ​ថ្មីៗ​នេះ ខ្ញុំ​បាន​រួមភេទ​ជាមួយ​សង្សារ​ខ្ញុំ​។ ខ្ញុំ​ក៏​បាន​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់ ហើយ​មួយ​ខែ​ក្រោយ ខ្ញុំ​ក៏​មក​រដូវ​ធម្មតា​។ ឥឡូវនេះ សង្សារ​ខ្ញុំ​ចង់​រួមភេទ​ជាមួយ​ខ្ញុំ ដោយ​មិន​មាន​ការការពារ​ម្តងទៀត ហើយ​គាត់​ក៏​និយាយ​ថា ចាំ​ឲ្យ​ខ្ញុំ​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​ម្តង​ទៀត​ទៅ​។ ដូច្នេះ ខ្ញុំ​ចង់​សួរថា តើ​ខ្ញុំ​អាច​ប្រើ​ថ្នាំ​ពន្យារកំណើត​ប្រភេទ​នេះ ញឹកញាប់​ប៉ុណ្ណា​ទៅ​?

​ថ្នាំ​ពន្យារកំណើត​បន្ទាន់ ងាយ​នឹង​រក​ទិញ​បាន​ណាស់ ហើយ​ក៏​ដាក់​លក់ ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​ដែរ​។ បើសិនជា​វា​ត្រូវបាន​ប្រើប្រាស់ ក្រោយ​ពី​រួមភេទ​មិន​បាន​ការពារ​ក្នុងអំឡុងពេល ៧២ ម៉ោង វា​ពិតជា​អាច​ការពា​រការ​មាន​ផ្ទៃពោះ ដោយ​ចៃដន្យ​បាន​។ ប៉ុន្តែ អ្នកជំនាញ​ខាង​រោគ​ស្ត្រី បាន​ព្រមាន​ថា វា​មាន​ប្រសិទ្ធភាព​តែ ៩៥ ភាគរយ​ប៉ុណ្ណោះ បើសិនជា​ប្រើ ក្រោយ​ពី​រួមភេទ​មិន​បាន​ការពារ​រយៈពេល ២៤ ម៉ោង​។

កាលណា​អ្នក​រង់ចាំ​កាន់តែ​យូរ កាន់តែ​លែងមាន​ប្រសិទ្ធភាព ហើយ​បើសិនជា​ជា​ប្រើ​ដល់​ក្រោយ ៧២​ម៉ោង​វិញ​នោះ វា​ពិតជា​លែង​មាន​ប្រសិទ្ធភាព​តែម្តង​។ អ្វី​ដែល​ជា​កំហុស​របស់​ស្ត្រី​ភាគច្រើន​នោះ គឺថា ពួកគេ​បាន​ជា​ប្រើប្រាស់​ថ្នាំ​ពន្យារកំណើត​នេះ ដើម្បី​ជំនួស​ដល់​ការ​ពន្យារកំណើត​ផ្សេង ដែល​មាន​សុវត្ថិភាព​ជាង​នេះ​ទៅ​វិញ​។​

ចំពោះ​សំណួរ​សួរថា តើ​អាច​ប្រើ​ថ្នាំ​ពន្យារកំណើត​បន្ទាន់​នេះ ញឹកញាប់​ប៉ុណ្ណា​? ចម្លើយ​គឺថា មិន​ត្រូវ​ប្រើប្រាស់​ច្រើន​ជាង​ម្តង ក្នុង​អំឡុង​ពេល​មួយ​វដ្ត​រដូវ​ឡើយ​។ ថ្នាំ​នេះ គួរតែ​ប្រើ​តែ​ម្តង​គត់ ក្នុង​មួយ​វដ្ត​រដូវ ហើយ​ពេល​វេលា​ប្រើ ដ៏​មាន​សុវត្ថិភាព​បំផុត​នោះ គឺ​ក្នុង​ពេល​ពាក់កណ្តាល​វដ្ត​រដូវ​តែម្តង​។ បើសិន​ជា​អ្នក​ប្រើ​ច្រើនជាង​ម្តង ក្នុង​មួយ​មួយ​វដ្ត​រដូវ វា​អាច​បណ្តាលឲ្យរ​ដូវ​មក​មិន​ទៀង​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។