អ្នក​រលាក​ពោះវៀន គួរ​ផ្លាស់ប្តូរ​របប​អាហារ​បែបណា​?

អ្នក​រលាក​ពោះវៀន គួរ​ផ្លាស់ប្តូរ​របប​អាហារ​បែបណា​?


អ្នក​រលាក​ពោះវៀន គួរ​ផ្លាស់ប្តូរ​របប​អាហារ​បែបណា​?

​បើសិន​ជា​អ្នក​កំពុងតែ​មាន បញ្ហា​រលាក​ពោះវៀន ដូច្នេះ ពោះវៀន​អាច​នឹង​ងាយ មាន​ប្រតិកម្ម​ជា​មួយ​អាហារ​មួយ​ចំនួន​ដែរ​។ ខណៈពេល​ដែល​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​នោះ ការរៀបចំ​របប​អាហារ​បាន​ត្រឹមត្រូវ អាចជា​រឿង​មាន​ប្រយោជន៍​ដែរ សម្រាប់​សុខភាព​ពោះវៀន​។

ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ដែល​រលាយ​
ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ដែល​រលាយ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត សម្រាប់​កាត់បន្ថយ​រោគសញ្ញា ជំងឺ​រលាក​ពោះវៀន​ដូចជា រា​ក និង​ទល់លាមក ហើយ​ក៏​ជួយ​ឲ្យ​ផ្លូវ​រំលាយ​អាហារ ដើរ​បាន​ស្រួល​ដែរ​។ អ្នក​ប្រហែលជា​ធ្លាប់មាន​បញ្ហា​ហើមពោះ ដោយសារតែ​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ច្រើន​ហើយ ប៉ុន្តែ គួរតែ​ញ៉ាំ​ជាតិ​សរសៃ​រលាយ ដែល​មាន​ក្នុង​បន្លែ និង​ផ្លែឈើ ជំនួស​គ្រាប់​ធញ្ញជាតិ​វិញ​ទៅ​។

លុបបំបាត់​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន ភេសជ្ជៈ​មាន​ជាតិ​ហ្គាស និង​គ្រឿង​ស្រវឹង​
ជាតិ​កាហ្វេ​អ៊ី​ន អាច​ភ្ញោ​ចដ​ល់​ប្រព័ន្ធ​ក្រពះ​ពោះវៀន ដែល​ធ្វើឲ្យ​មាន​ការ​កន្ត្រាក់ និង​ធ្វើ​ចលនា​ពោះវៀន​កាន់តែច្រើន​។ មួយវិញទៀត វា​អាច​ធ្វើឲ្យ​ខ្សោះ​ជាតិ​ទឹ​កកាន់តែខ្លាំង​។ ចំពោះ​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​វិញ ក៏​អាច​បណ្តាលឲ្យ​មាន​ខ្យល់​ច្រើន ក្នុង​ពោះវៀន​ផងដែរ​។ គ្រឿង​ស្រវឹង អាច​បណ្តាលឲ្យរ​លាកប្រព័ន្ធ​ក្រពះ​ពោះវៀន និង​ខ្សោះ​ជាតិ​ទឹក​ថែម​ទៀត​។

ចៀសវាង​អាហារ​មាន​ជាតិ​ខ្លាញ់​
ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ច្រើន អាច​បណ្តាលឲ្យមាន​បញ្ហាលាមក​មាន​ក្លិនស្អុយ ហើយ​ឈឺចាប់​ក្នុង​ពោះវៀន (Steatorrhea)​។ ជាតិ​ខ្លាញ់ ក៏​អាច​បង្កើន​ការ​កន្ត្រាក់​ក្នុង​ពោះវៀន​ធំ និង​បណ្តាល​ឲ្យមាន​ចលនា​ក្នុង​ពោះវៀន កាន់តែ​ខ្លាំង​ផង​ដែរ​។ ចូរ​ជំនួស​អាហារ​ឆា ឬ​ចៀន​មក​ញ៉ាំ​បន្លែ ផ្លែឈើ​វិញ​ទៅ​៕


ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី14 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។